ឧកញ៉ា​លី​ ហួរ​៖ ប្រាប់​ពី​វិធីសាស្ត្រ​សំ​ខាន់​ៗដើម្បី​ក្លាយជា​អ្នកមាន​

0

ដោយ​ រ៉ា​វី​

ភ្នំពេញ​៖ លោក​ឧកញ៉ា​លី​ ហួរ​ដែល​បាន​ចាប់ផ្តើម​ជំនួញ​ និង​ល្បីឈ្មោះ​ដោយសារ​ហាង​ប្តូរ​ប្រាក់​លី​ ហួរ​ ជា​បុគ្គល​ទទួលជោគជ័យ​យ៉ាង​ខ្លាំង​ ក្នុង​មុខ​ជំនួញ​របស់​ខ្លួន​លើ​ច្រើន​វិស័យ​ ប៉ុន្តែ​ជំនួញ​លោក​ឧកញ៉ា​បាន​លេចធ្លោ​ក្នុង​វិស័យ​អចលនទ្រព្យ​។

អគ្គនាយក​ក្រុមហ៊ុន​លី​ ហួរ​គ្រុប​និង​ជា​ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​រូប​នេះ​ បាន​ចែករំលែក​ពី​វិធី​ធ្វើជា​អ្នកមាន​របស់​ខ្លួន​ កាលពី​សប្តាហ៍​មុន​ថា​ ចង់​ធ្វើជា​អ្នកមាន​ត្រូវ​មាន​មហិច្ឆតា​ធំ​ និង​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់​ថា​ ខ្លួន​ចង់បាន​អ្វី​ និង​ធ្វើអ្វី​ ប៉ុន្តែ​មិន​ត្រូវ​ធ្វើអ្វី​ដែល​ប្រាសចាក​ច្បាប់​នោះ​ទេ​។លោក​ឧកញ៉ា​បាន​បន្ត​ថា​ យើង​មិន​ត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ យើង​ត្រូវតែ​តស៊ូ​ និង​ត្រូវ​មាន​មហិច្ឆតា​ ព្រោះ​បើ​គ្មាន​មហិច្ឆតា​ យើង​ធ្វើអ្វី​ក៏​អត់​បាន​ដែរ​។

លោក​បន្ត​ថា​ “កុំ​គិត​ទុ​ទិដ្ឋិ​ថា​ខ្លួនឯង​ធ្វើ​មិនបាន​ គេ​ធ្វើ​បាន​ក៏​យើង​ធ្វើ​បាន​ដែរ​។ ត្រូវ​យល់​ពី​ចំណុច​នេះ​”។ លោក​បន្ត​ថា​ “ទំ​រាំ​បាន​ដូចសព្វថ្ងៃ​អាយុ​ខ្ញុំ​ជាង៦០ឆ្នាំ​ហើយ​ ហើយ​អ្នកណា​ថា​អ្នកមាន​ស្រួល​”។

លោក​ឧកញ៉ា​លី​ ហួរ​ជា​អ្នក​វិនិយោគ​គំរោង​ជលន​ទ្រព្យ​ធំ​មួយ​នៅ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ​ គឺ​គំរោង​បុរី​វិមាន​ភ្នំពេញ​ ដែល​បច្ចុប្បន្ន​នេះ​គំរោង​នេះ​បាន​បញ្ចប់​ដំណាក់កាល​ទី៤ហើយ​។

តើ​អ្នកមាន​គេ​កត់សំគាល់​លើក​ត្តា​អ្វីខ្លះ​? សម្រាប់​លោក​ឧកញ៉ា​លី​ ហួរ​បាន​ថ្លែង​ថា​ តើ​អ្នកមាន​គេ​សម្គាល់​អ្នកមាន​ប្រាក់​ប៉ុន្មាន​? មិនទាន់​មាន​និយមន័យ​ទេ​តែ​សម្រាប់​ទស្សន​របស់​លោក​គឺ​អ្នកមាន​ផ្ទះនៅ​ មាន​រថយន្ត​ និង​មាន​ប្រាក់ចាយ​ គឺជា​អ្នកមាន​។ បើ​មាន​សុភមង្គល​ទៀត​ ពិសេស​ហើយ​។ លោក​បន្ត​ថា​ ត្រូវ​គិត​ពីអ​នាគ​តវែងឆ្ងាយ​ ត្រូវ​ធ្វើឲ្យ​បាន​ល្អ​ ហើយ​ការ​សាង​អំពើល្អ​មិន​ងាយ​នោះ​ទេ​ បើ​យើង​ថា​យើង​ជា​អ្នកមាន​ប្រាក់​ ហើយ​ថា​ខ្លួនឯង​ជា​មនុស្ស​ល្អ​ មិន​ពិត​ទេ​ គឺ​ទាល់តែ​សាធារណៈ​មតិ​ឲ្យ​តំលៃ​។

លោក​បន្ត​ថា​ “ដូច្នេះ​ការ​ខិតខំ​យូរអង្វែង​ តស៊ូ​យូរអង្វែង​ ទើប​យើង​ទទួល​បាន​ជោគជ័យ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here