ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអោយដឹងថា ការដឹកទំនិញតាមឆ្លងកាត់កំពង់ផែស្វយ័ត្នភ្នំពេញ និងក្រុងព្រះសីហនុកើនកើនឡើងក្នុងឆ្នាំ ២០១៧ បើធៀបទៅនឹងឆ្នាំ ២០១៦។

ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអោយដឹងថា ការដឹកទំនិញតាមឆ្លងកាត់កំពង់ផែស្វយ័ត្នភ្នំពេញ និងក្រុងព្រះសីហនុកើនកើនឡើងក្នុងឆ្នាំ ២០១៧ បើធៀបទៅនឹងឆ្នាំ ២០១៦។

លោកបន្តថា ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័ត្នភ្នំពេញ មានចំនួន ២,៧៥៧,៦៦១ តោនកើនឡើង១៤ភាគរយ ធៀបឆ្នាំ២០១៦ ក្នុងនោះមាននាវាឆ្លងកាត់សរុប១,៦៥៦ គ្រឿង ថយចុះ០,១៨ % ធៀបនឹងឆ្នាំ ២០១៦។ ជាមួយគ្នានេះ អ្នកធ្វើដំណើរបរទេស និងទេចរណ៍ឆ្លងកាត់មានចំនួន២៦,៧១៥នាក់ កើនឡើង៦ភាគរយធៀបនឹងឆ្នាំ២០១៦។ សម្រាប់កុងតឺន័រវិញបានឆ្លងកាត់ ១៨៤,៨៩៥ TEUS កើនឡើង២២ភាគរយ ធៀបនឹងឆ្នាំ២០១៦ដោយទទួលបានចំណូលសរុប៧៥,១១០,០០០,០០០ រៀល កើនឡើង១៤ %ធៀបនឹងឆ្នាំ២០១៦។
លោកស៊ុន ចាន់ថុលបានបន្តថា សម្រាប់ទិសដៅឆ្នាំ២០១៨នេះ ក្រសួង នឹងពង្រីកការផ្តល់សេវាអ្នកប្រើប្រាស់កំពង់ផែ តមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែរណប បង្កើតសេវាកម្មលើការដាក់នៅតាមដងទន្លេ ដើម្បីជម្រុញ អោយមានការប្រើប្រាស់ការដឹកជញ្ជូន តាមផ្លូវទឹកអោយកាន់តែមានភាពមរមាញឹក និងបញ្ចប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងទែន័រ LM17 ជំហានទី២ ដើម្បីពង្រីកសមត្ថភាពផែបន្ថែម។

លោក ក៏បានអោយដឹងទៀតថា ចំណែកទំនិញដែលឆ្លងកាត់កំពង់ផែស្វ័យ័តក្រុងព្រះសីហនុវិញ មានចំនួន៤,៣០៤៥,៤៤តោន កើនឡើង៦,៥៥ភាគរយធៀបនឹងឆ្នាំ២០១៦ ដោយក្នុងនោះនាវាឆ្លងកាត់សរុបចំនួន ១,៣០០គ្រឿង ថយចុះ១,៦៦ភាគរយ ធៀបនឹងឆ្នាំ២០១៦ ។ ចំណូលដែលទទូលបានសរុបចំនួន ៥២,១៣៥,៧៣០ ដុល្លារអាមេរិក កើនឡើនឡើង១៦,៨០ភាគរយធៀបនឹងឆ្នាំ ២០១៦ កន្លងទៅនេះ។

សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងបង្កើតទំនិញឆ្លងកាត់មានការកើនឡើងជាងឆ្នាំ២០១៧ ជម្រុញអោយមានការវិនិយោគកាន់តែច្រើនថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស ស្វែងរកប្រភពថវិកាសម្រាប់គម្រោងអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងបន្តសាងសង់ចំណតកំពង់ផែកុតឺន័រ ប្រវែង ៣៥០ម៉ែត្រ ទីលានកុងតឺន័រ និងឋបនីយវណ្ឌ និងការងារបូមស្តារអាងនាវា និងឃ្លងនាវាជម្រៅ១៤.៥ម៉ែត្រ និងបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រ៕








