ការដឹកទំនិញតាមឆ្លងកាត់កំពង់ផែស្វ័យ័តភ្នំពេញ ក្រុងព្រះសីហនុកើនកើនឡើង

0

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានអោយដឹងថា ការដឹកទំនិញតាមឆ្លងកាត់កំពង់ផែស្វយ័ត្នភ្នំពេញ និងក្រុងព្រះសីហនុកើនកើនឡើងក្នុងឆ្នាំ ២០១៧ បើធៀបទៅនឹងឆ្នាំ     ២០១៦។

លោកបន្តថា ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែស្វយ័ត្នភ្នំពេញ មានចំនួន ២,៧៥៧,៦៦១ តោនកើនឡើង១៤ភាគរយ ធៀបឆ្នាំ២០១៦ ក្នុងនោះមាននាវាឆ្លងកាត់សរុប១,៦៥៦ គ្រឿង ថយចុះ០,១៨ % ធៀបនឹងឆ្នាំ ២០១៦។ ជាមួយគ្នានេះ អ្នកធ្វើដំណើរបរទេស និងទេចរណ៍ឆ្លងកាត់មានចំនួន២៦,៧១៥នាក់ កើនឡើង៦ភាគរយធៀបនឹងឆ្នាំ២០១៦។ សម្រាប់កុងតឺន័រវិញបានឆ្លងកាត់ ១៨៤,៨៩៥ TEUS កើនឡើង២២ភាគរយ ធៀបនឹងឆ្នាំ២០១៦ដោយទទួលបានចំណូលសរុប៧៥,១១០,០០០,០០០ រៀល កើនឡើង១៤ %ធៀបនឹងឆ្នាំ២០១៦។

 

លោកស៊ុន ចាន់ថុលបានបន្តថា សម្រាប់ទិសដៅឆ្នាំ២០១៨នេះ ក្រសួង នឹងពង្រីកការផ្តល់សេវាអ្នកប្រើប្រាស់កំពង់ផែ តមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំណតផែរណប បង្កើតសេវាកម្មលើការដាក់នៅតាមដងទន្លេ ដើម្បីជម្រុញ អោយមានការប្រើប្រាស់ការដឹកជញ្ជូន តាមផ្លូវទឹកអោយកាន់តែមានភាពមរមាញឹក និងបញ្ចប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងទែន័រ LM17 ជំហានទី២ ដើម្បីពង្រី​កសមត្ថភាពផែបន្ថែម។

លោក ក៏បានអោយដឹងទៀតថា ចំណែកទំនិញដែលឆ្លងកាត់កំពង់ផែស្វ័យ័តក្រុងព្រះសីហនុវិញ មានចំនួន៤,៣០៤៥,៤៤តោន កើនឡើង៦,៥៥ភាគរយធៀបនឹងឆ្នាំ២០១៦ ដោយក្នុងនោះនាវាឆ្លងកាត់សរុបចំនួន ១,៣០០គ្រឿង ថយចុះ១,៦៦ភាគរយ ធៀបនឹងឆ្នាំ២០១៦ ។ ចំណូលដែលទទូលបានសរុបចំនួន ៥២,១៣៥,៧៣០ ដុល្លារអាមេរិក កើនឡើនឡើង១៦,៨០ភាគរយធៀបនឹងឆ្នាំ ២០១៦ កន្លងទៅនេះ។

សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងសាធារណៈការនិងដឹកជញ្ជូន និងបង្កើតទំនិ​ញឆ្លងកាត់មានការកើនឡើងជាងឆ្នាំ២០១៧ ជម្រុញអោយមានការវិនិយោគកា​ន់តែច្រើនថែមទៀតនៅតំបន់សេដ្ឋកិច្ចពិសេស ស្វែងរកប្រភពថវិកាសម្រាប់គម្រោ​ងអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងបន្តសាងសង់ចំណតកំពង់ផែកុតឺន័រ ប្រវែង ៣៥០ម៉ែត្រ ទីលានកុងតឺន័រ និងឋបនីយវណ្ឌ និងការងារបូមស្តារអាងនាវា និងឃ្លងនាវាជម្រៅ១៤.៥ម៉ែត្រ និងបំពាក់គ្រឿងចក្រលើកដាក់កុងតឺន័រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here