ដោយ វុត្ថា
ភ្នំពេញៈ ស្ទើរតែគ្រប់ទំនិញសព្វសារពើទាំងអស់ ដែលនាំចូលមកចែកចាយនៅលើទៅទីផ្សារសេរីនៅទូទាំងប្រទេសកម្ពុជា ភាគច្រើនសុទ្ធតែត្រូវបានគិតបញ្ចូលថ្លៃបង់ពន្ធ ប៉ុន្តែក៏មានប្រភេទទំនិញមួយភាគតូច ត្រូវបានអគ្គនាយកដ្ឋានគយលើកលែងមិបគិតពន្ធនោះទេ។
យោងតាមកឯកសាររបស់អគ្គនាយករដ្ឋាន និងរដ្ឋករកម្ពុជាបានឱ្យដឹងពីការលើកលែងពន្ធលើប្រភេទទំនិញទាំងនេះ ត្រូវបានអនុលោមតាម លិខិតលេខ ០០៥ សហវ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០០០ស្តីពី ការកែសំរួលបែបបទគ្រប់គ្រង ការនាំចូលទំនិញតាមរបប អាគារលក់ទំនិញរួចពន្ធ Duty Free Shop លិខិតលេខ ១០០៦ គរ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៤ ស្តីពី បែបបទគ្រប់គ្រងការនាំចូលទំនិញ តាមរបបអាគារលក់ទំនិញរួចពន្ធ Duty Free Shop បែបបទនៃការនាំចូលត្រូវមានលិខិតអនុញ្ញាតនាំចូល ដែលចេញដោយអគ្គនាយកដ្ឋានរដ្ឋាករ រាល់ពេលនាំចូលត្រូវមានឃ្លាំងសម្រាប់ស្តុក និងអាគារលក់ទំនិញរួចពន្ធ ដើម្បីដំណើរការអាជីវកម្មស្របតាម កិច្ចសន្យាការបំពេញបែបបទនាំចូល ការបង់កម្រៃ Duty Free ត្រូវធ្វើនៅមាត់ច្រកនាំចូលតាមបណ្តា ការិយាល័យសាខាគយនិងរដ្ឋាករពាក់ព័ន្ធតាមច្បាប់និងនីតិវិធីជាធរមាន។






