ដោយ វុត្ថា
ភ្នំពេញៈ បុគ្គលដែលទទួលរងនូវទោសទណ្ឌ ឬការឃាត់ទុកនូវទំនិញ មធ្យោបាយដឹកជញ្ជូន ឬវត្ថុផ្សេងទៀតអាចតវ៉ាជាលាយល័ក្ខណ៍អក្សរ ទៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងកំឡុងពេលសាមសិប (៣០) ថ្ងៃ ក្រោយពីទទួលបានសេចក្តីជូនដំណឹង ឬការឃាត់ទុក ដោយបញ្ជាក់ពីមូលហេតុនៃការតវ៉ា និងតម្កល់និមុត្តិធានា។
លិខិតសុំតវ៉ា ត្រូវមានព័ត៌មានដូចជា ទី១ នាម អាសយដ្ឋាន និងហត្ថលេខារបស់បុគ្គលដែលតម្កល់ការតវ៉ា។ទី២ សេចក្តីលំអិតនៃកំណត់ហេតុបទល្មើសគយ ឬកំណត់ហេតុឃាត់ទុកបណ្តោះអាសន្ន រាប់បញ្ចូលទាំងសេចក្តីថតចម្លងកំណត់ហេតុទាំងនេះ និងទី៣ សេចក្តីពន្យល់អំពីមូលហេតុនៃការតវ៉ា។






