ដោយ ម៉ាណេត
ភ្នំពេញៈ កម្ពុជាស្ថិតនៅលើកំពូលតារាង នៃទិសដៅធ្វើដំណើរទេសចរណ៍ទាំង៥ នៅលើពិភពសម្រាប់ឆ្នាំ២០២០ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Luxury Travel Magazine ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីកាលពីថ្មីៗនេះ។

-->
វាជាពេលវេលាចាប់ផ្តើម ដើម្បីសម្លឹងកន្លែងសម្រាប់ ការធ្វើដំណើរទេសចរណ៍សម្រាប់ឆ្នាំ២០២០ ខណៈកម្ពុជាត្រូវបានជ្រើសរើស សម្រាប់ទិសដៅដំណើរកម្សាន្តកំពូលមួយសម្រាប់ឆ្នាំក្រោយ។
ក្រុមហ៊ុនប្រតិបត្តិករទេសទេសចរណ៍ Audley Travel ដែលមានមូលដ្ឋានៅអង់គ្លេសជាអ្នកដឹកនាំ ក្នុងការផ្តល់នូវការធ្វើដំណើរទេសចរណ៍ ទាំងស្រុងទៅកាន់អាស៊ី អាហ្រ្វិក អាមេរិកខាងត្បូង និងទិសដៅពិភពលោកនៅជុំវិញពិភពលោក ចាប់តាំងពីឆ្នាំ ១៩៩៦ បានបញ្ជាក់ពីបញ្ជីទិសដៅធ្វើដំណើរកម្សាន្តកំពូលៗសម្រាប់ឆ្នាំថ្មីនេះ។
ការព្យាករណ៍របស់ Audley Travel គឺផ្អែកលើតម្រូវការរបស់អតិថិជន ភាពល្បីល្បាញ ការរីកចម្រើននៃប្រទេស និងការយល់ដឹងពីអ្នកឯកទេសប្រទេសរបស់ក្រុមហ៊ុន។ ពួកគេបានចំណាយពេលពេញមួយជីវិត ដើម្បីទទួលបានចំណេះដឹងអំពីផ្លូវល្អៗ ការណែនាំអាហារ កន្លែងស្នាក់នៅនិងអាថ៌កំបាំង ក្នុងស្រុកមួយជ្រុងជាក់លាក់នៃពិភពលោក។
កម្ពុជាគឺជាទិសដៅមួយ ដែលត្រូវបានបំភ្លេចចោល នៅតំបន់ឥណ្ឌូចិនអស់រយៈពេលជាយូរមក ប៉ុន្តែការហោះហើរត្រង់ថ្មី ពីទីក្រុងបាងកកទៅព្រះសីហនុ កំពុងចាប់ផ្តើមនៅខែមករាកន្លងមកនេះ បានជំរុញអ្នកទេសចរត្រូវតែទស្សនាសម្រាប់ឆ្នាំ២០២០។
ការណែនាំរបស់ប្រតិបត្តិករទេសចរណ៍ Audley ឱ្យដឹងថា ប្រាសាទដ៏អស្ចារ្យរបស់កម្ពុជា គឺជាកន្លែងទាក់ទាញដ៏ល្បីល្បាញបំផុតរបស់ប្រទេស ប៉ុន្តែក្រៅពីប្រសាទអង្គរនិង បាយ័ន អ្នកទេសចរនឹងទទួលបានរង្វាន់ ជាមួយនឹងបទពិសោធន៍កាន់តែប្រសើរ។
ចំណេះដឹងអំពីអ្នកឯកទេសរបស់ Audley មានន័យថា ពួកគេអាចរៀបចំឱ្យអ្នកធ្វើដំណើរទៅទស្សនា កន្លែងដែលមិនសូវបានទៅទស្សនា ដូចជា នៅភាគឦសានដាច់ស្រយាល និងឆ្នេរខាងត្បូងស្រស់ស្អាត ដើម្បីគេចចេញពីឆ្នេរខ្សាច់ ដែលពោពេញដោយមនុស្ស។ អ្វីដែលពិសេសបំផុតនោះ គឺជើងហោះហើរថ្មី នឹងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ព្រោះថាអ្នកធ្វើដំណើរលែងត្រូវធ្វើដំណើរផ្លូវឆ្ងាយ ត្រឡប់ទៅភ្នំពេញវិញសម្រាប់ការហោះហើររបស់ពួកគេ។

កម្ពុជាស្ថិតក្នុងចំណោមទិសដៅកំពូលទាំង៥ក្នុងនោះ រួមមាន អេហ្ស៊ីប អូទ្រីស អៀរឡង់ និងមីយ៉ាន់ម៉ា៕