ដោយគង់ សូរិយា
ភ្នំពេញៈ ដោយទទួលបានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គេហទំព័រ Propertyarea.asia បានចាប់ផ្តើមផ្សព្វផ្សាយពីច្បាប់ គោលនយោបាយនានា និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីផ្តល់ផលប្រយោជន៍ដល់សាធារណៈជន ក៏ដូចជាអ្នកវិនិយោគនានាបានសិក្សាស្វែងយល់។
តាមរយៈការគាំទ្រនេះ គេហទំព័រ Propertyarea.asia បានបង្កើតមាតិកាថ្មីមួយដោយដាក់ឈ្មោះថា “ច្បាប់” នៅលើបញ្ជីរនៃព័ត៌មានរបស់យើង ដែលអ្នកអាន អាចអាន និងទាញយកទៅប្រើប្រាស់សំរាប់ធ្វើជាឯកសារ ឬប្រើប្រាស់ដើម្បីពង្រីកការយល់ដឹងរបស់ខ្លួន។
យោងតាមជំនួបរវាងលោកលាង មុនីរិទ្ឋ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១២ កញ្ញាកន្លងមក លោកលាង មុនីរិទ្ឋបានមានប្រសា សន៍កោតសរសើរពីដំណើរការរបស់គេហទំព័រនេះ ដែលផ្តល់ព័ត៌មានប្រកបដោយ វិជ្ជាជីវៈ ពិត ឥតលំអៀង និងប្រកបដោយក្រមសីលធម៌។
លោកលាង មុនីរិទ្ឋបានមានប្រសាសន៍ថា ក្រសួងមានគោលដៅផ្សព្វផ្សាយឲ្យសាធារណៈជនបានយល់ពីគោលនយោបាយ និងច្បាប់ បទដ្ឋានគតិយុត្តិនានា ដើម្បីឲ្យសាធារណៈជនបានយល់ និងបានឯកភាពតាមការស្នើសុំការគាំទ្រពីក្រុមការងារគេហទំព័រ Propertyarea.asia ដែលចង់ចូលរួមផ្សព្វផ្សាយពីគោលនយោបាយនានា របស់ក្រសួង ដើម្បីពង្រីកការយល់ដឹងដល់សាធារណៈជន ឲ្យបានយល់ពីគោលនយោបាយរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈការគាំទ្រនេះ Propertyarea.asia នឹងផ្សព្វផ្សាយព៌តមាន គោលនយោបាយរបស់ក្រសួង និងច្បាប់ពាក់ព័ន្ឋនានា តាមការណែនាំ និងចង្អុលបង្ហាញពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកយិន លាងគង់ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកលាង មុនីរិទ្ឋដែលបានផ្តល់ការអនុញ្ញាត្ត និងគាំទ្រដល់គេហទំព័រនេះ ដែលកន្លងមកបានចូលរួមផ្សព្វផ្សាយព៌តមាននានាទាក់ ទងនឹងក្រសួង ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនការយល់ដឹងដល់សាធារណៈជនបានដឹងពីព៌តមាននានា ដែលជាព៌តមានដ៏មានសារៈសំ ខា ន់ទាក់ទងនឹងជីវភាពប្រចាំថ្ងៃ ក៏ដូចជា ការងារពាក់ព័ន្ឋនឹងលិខិតស្នាមនានា។
លោកបន្តថា “ដោយសារការផ្សព្វផ្សាយព៌តមានប្រកបដោយវិជ្ជាជីវៈ និងគោរពនូវក្រមសីលធ៌មជាស្នូល គេហទំព័រPropertyarea.asia បានទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកអាន ដោយមួយថ្ងៃចំនួនអ្នកអានគេហទំព័ររបស់យើងខ្ញុំ មានចំនួនអ្នកអាចចន្លោះ ១៥,០០០ ទៅ ២៨,០០០នាក់ជាប្រចាំ”។ លោកបន្តថា “បច្ចុប្បន្ននេះ ក្រុមការងារគេហទំព័របាននិងកំពុងពង្រីកការផ្សព្វផ្សាយ ទៅកាន់បណ្តាញទំនាក់ទំនងសង្គមចំនួន៧ទៀត ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយរបស់យើង”។
បណ្តាញទំនាក់ទំនងសង្គមចំនួន៦ដែលបាន និងកំពុងពង្រីកការផ្សព្វផ្សាយរួមមាន Line, Telegram, Twitter, Instagram, Linkedin, youtube, ពិសេសfacebook Page៕