កម្ពុជា​ជំរុញ​ឱ្យ​ឲ្យ​វិនិយោគិន​ប៉ាគីស្ថាន​បណ្តាក់​ទុន​វិនិយោគ​បន្ថែម​ទៀត​នៅ​កម្ពុជា

0

​ដោយ ​វុត្ថា​

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហប្រតិបត្តិ​ការអន្តរជាតិ​ បាន​ជំរុញ​ឲ្យ​វិនិយោគិន​ប៉ាគីស្ថាន​ ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​ដើម្បី​ ឲ្យ​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាព​រីកចម្រើន​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ ប្រាក់​ សុ​ខុន​ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ Amjad​ Ali​ Sher​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ នៅ​ថ្ងៃទី​ ៩ ខែធ្នូ​ ឆ្នាំ២០១៩នេះ​ បាន​ឲ្យដឹង​ទៀត​ថា​ កម្ពុជា​-ប៉ាគីស្ថាន​ តែងតែ​គាំទ្រ​គ្នា​ទៅវិញទៅមក​ ជាពិសេស​នៅក្នុង​អាស៊ាន​ និង​នៅ​លើ​ឆាក​អន្ដរ​ជាតិ​។ ចំពោះ​ទំហំ​វិនិយោគ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ និង​ប៉ាគីស្ថាន​ក្នុង​មួយ​ៗឆ្នាំ​មាន​ទំហំ​ទឹកប្រាក់​ ៣០លាន​ដុល្លារ​អាមេរិក​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​ដល់​ឯកអគ្គ​រដ្ឋទូត​ ដែល​បាន​ខិតខំ​ប្រឹង​ដែល​ធ្វើឲ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភាពរឹងមាំ​ និង​មាន​ភាពល្អ​ប្រសើរ​ឡើង​។

លោក​ឧបនាយក​រដ្ឋ​មន្ដ្រី​ បាន​បន្ថែម​ទៀត​ថា​ ប៉ាគីស្ថាន​គឺជា​ប្រទេស​មួយ​ដែល​ទទួលស្គាល់​ឯករាជ្យ​ភាព​របស់​កម្ពុជា​ តាំងពី​ឆ្នាំ១៩៥២មក​ម្ល៉េះ​។

លោក​ Amjad​ Ali​ Sher​ ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​អ៊ី​ស្លាម​ប៉ាគីស្ថាន​ បាន​សម្ដែង​ការ​ពេញចិត្ត​នូវ​ការ​សហការ​បាន​យ៉ាង​ស្អិត​រមួត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​អាណត្តិ​ការទូត​របស់​ឯកឧត្តម​ រយៈពេល​ជាង​ ៦ឆ្នាំ​កន្លងមក​នេះ​ ដែល​ប្រកប​ទៅ​ដោយ​ភាព​ជោគជ័យ​ខ្ពស់​។

លោក​បន្ដ​ថា​ ពី​មួយឆ្នាំ​ទៅ​ឆ្នាំ​កម្ពុជា​ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរឲ្យ​កត់សម្គាល់​។ ឯកអគ្គ​រដ្ឋទូត​រូប​នេះ​ បន្ថែម​ទៀត​ថា​ ប៉ាគីស្ថាន​ប្ដេជ្ញា​បន្ដ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ លើ​ទៅ​វិស័យ​ជាច្រើន​ដល់​កម្ពុជា​ ដែល​មាន​វិស័យ​ កសិកម្ម​ វិស័យ​ទេសចរ​ វិស័យ​ពាណិជ្ជកម្ម​ និង​វិ​ស័យ​ផ្សេង​ៗទៀត​ជាច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here