ដោយ វុត្ថា
ភ្នំពេញៈ ម៉ាក្រូសេដ្ឋកិច្ច គឺជាការសិក្សាដែលផ្តោតទៅលើសេដ្ឋកិច្ចរបស់ប្រទេសទាំងមូល ខុសពីមីក្រូសេដ្ឋកិច្ច ផ្តោតសំខាន់ទៅលើបុគ្គល គ្រួសារ រឹក្រុមហ៊ុននីមួយៗ។
អ្នកម៉ាក្រូសេដ្ឋកិច្ច បានបង្កើតម៉ូដែលសំរាប់ពន្យល់ពីអំពីចំណូលជាតិ ផលិតផល ការចំណាយ អត្រាអ្នកគ្មានការងារធ្វើ អតិផរណា ការសន្សំ ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងហិរញ្ញវត្ថុអន្តរជាតិ។
គោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនៃប្រទេសនីមួយៗ ក្នុងពិភពលោកមានខ្លឹមសារ និងអត្ថប្រយោជន៍ដូចជា៖
• កាត់បន្ថយភាពគ្មានការងារធ្វើ ឲ្យនៅកម្រិតទាបបំផុតគឺនៅត្រឹម “អត្រានិកម្មភាពធម្មជាតិ”។
• រក្សាអត្រាអតិផរណាឲ្យនៅនឹងឬក្រោមពីរខ្ទង់ ( ក្រោម១០% )
• កាត់បន្ថយអតុល្យភាពជញ្ជីងទូទាត់ នៅទាបបំផុតឬសម្រេចឲ្យបានជញ្ជីងទូទាត់មួយ ដែលមានលំនឹងប្រកបដោយចីរភាព។
• គ្រប់គ្រងអត្រាប្តូរប្រាក់បរទេស ឲ្យមានលក្ខណៈតាមទីផ្សារសេរី
• កាត់បន្ថយការធ្វើអន្តរាគមន៍របស់រដ្ឋ ឲ្យនៅតិចបំផុតក្នុងការបែងចែកធនធាន និងជំរុញឲ្យថ្លៃទំនិញ និងសេវាផ្សេងៗកំណត់ដោយទីផ្សារ។
• កាត់បន្ថយភាពក្រីក្រ និងធនធានឲ្យមានសមធម៌ក្នុងការបែងចែកប្រាក់ចំណូល
• សម្រេចឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់និងប្រកបដោយចរីភាព ។
ជាទូទៅគោលលបំណង ជាអាទិភាពនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច គឺធានាឲ្យមានកំណើនសេដ្ឋកិច្ច ភាពរុងរឿងប្រកបដោយចរីភាព និងឲ្យមានការងារធ្វើពេញលេញ។ គោលបំណងនៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដោយផ្អែកលើដំណើរការផលិតកម្ម ភាពមានការងារធ្វើពេញលេញ និងធ្វើឲ្យអត្រាអតិផរណាស្ថិតក្នុងកម្រិតទាប៕