ដោយ វុត្ថា
ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ជាថ្មីម្តងទៀតបានទទូចឲ្យប្រទេសឥណ្ឌាហោះហើរត្រង់មកកាន់កម្ពុជា ខណៈដែលចំនួនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកាលពីឆ្នាំមុនមានប្រមាណ៥០,០០០នាក់ប៉ុណ្ណោះ។
ដោយ វុត្ថា
ភ្នំពេញ៖ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ជាថ្មីម្តងទៀតបានទទូចឲ្យប្រទេសឥណ្ឌាហោះហើរត្រង់មកកាន់កម្ពុជា ខណៈដែលចំនួនភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាកាលពីឆ្នាំមុនមានប្រមាណ៥០,០០០នាក់ប៉ុណ្ណោះ។
ក្នុងជំនួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជា លោកស្រី ម៉ានីកា ជេន ប្រធានរដ្ឋភាកម្ពុជាសម្តេចអគ្គមហាពញ្ញាចក្រីហេង សំរិនបានស្នើឲ្យប្រទេសឥណ្ឌាមានប្រជាជនប្រមាណជា១២០០លាននាក់ បើកជើងហោះហើរត្រង់នោះរវាងប្រទេសទាំងពីរ ដែលនឹងធ្វើឲ្យមានការកើនឡើងទ្វេរដងនូវចំនួនភ្ញៀវទេសេចរណ៍ វិនិយោគ និងការពាណិជ្ជកម្ម។
សម្តេចពញ្ញាចក្រីហេង សំរិន បានរំពឹងថា ឥណ្ឌានឹងជម្រុញលើកកម្ពស់លវិស័យពាណិជ្ជកម្ម វិនិយោគទេសចរណ៍ សុខាភិបាល បច្ចេកវិទ្យាព័ត៌មាន (IT) ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀតក្នុងប្រទេសកម្ពុជា។
លោកស្រី ម៉ានីកា ជេន (H.E.Ms. Manila Jain) បានមានប្រសាសន៍ថា ក្នុងអាណត្តិការងាររបស់លោកស្រី ក្នុងប្រទេសកម្ពុជា លោកស្រីនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីជម្រុញឲ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជា។ បន្ថែមពីនេះ លោកស្រីបានបញ្ជាក់ថា នាពេលខាងមុខនេះ រដ្ឋាភិបាលឥណ្ឌាប្តេជ្ញាប ង្កើន គម្រោងវិនិយោគវិស័យ៥ទៅ១០គម្រោងរយៈពេល១ឆ្នាំ ដោយក្នុងគម្រោងនីមួយៗមានទឹកប្រាក់ប្រមាណជា៥ម៉ឺនដុល្លារ ដែលនឹងធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
លោកស្រីបន្ថែមថា “ប្រទេសឥណ្ឌា នឹងជម្រុញបន្ថែមទៀតលើវិស័យឯកជនចូលរួមអភិវឌ្ឍន៍កម្ពុជា លើផ្នែកសុខាភិបាល អប់រំ និងផ្នែកហេដ្ឋារចនាសម្ព័ន្ធនានា”។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ឥណ្ឌានៅមានកម្រិតនៅឡើយ ក្នុងនោះប្រទេសកម្ពុជា បាននាំសេវាកម្មធុនតូចទៅកាន់ប្រទេសឥណ្ឌា។ ចំណែកប្រទេសឥណ្ឌាបាននាំចូល និងបានវិនិយោគលើវិស័យថ្នំពេទ្យច្រើនក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ មិនមែនតែកម្ពុជានោះទេ ដែលមានទំហំពាណិជ្ជកម្មនៅមានកំរិត សូម្បីតែប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ានរបស់ឥណ្ឌាក៏នៅមានកម្រិតផងដែរ។
លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ទេសចរណ៍ឥណ្ឌាមកទស្សនាកម្ពុជា មានចំនួននៅមានកម្រិតនៅឡើយ ដោយមួយឆ្នាំភ្ញៀវទេសចរណ៍ឥណ្ឌា ដែលបានមកទស្សនាកម្ពុជាចំនួនជាង៥០,០០០នាក់ប៉ុណ្ណោះ ហើយភ្ញៀវទេសចរណ៍កម្ពុជា ទៅទស្សនាឥណ្ឌាក៏មានចំនួនតិចផងដែរ ដែលពួកគេភាគច្រើនទៅទស្សនាឥណ្ឌាក្នុងរូបភាពវប្បធ៌ម និងទៅលេងកំសាន្តតិចតួច។
លោកបន្តថា “ភ្ញៀវទេសចរណ៍ទៅទស្សនាប្រទេសថៃ មានចំនួនច្រើនណាស់ ហើយពួកគេភាគច្រើនចូលចិត្តទិញទំនិញ និងចាយប្រាក់ច្រើន ហេតុនេះប្រសិនជាមានជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ យើងជឿជាក់ថាទំហំភ្ញៀវទេសចរណ៍ និងពាណិជ្ជកម្មនឹងមានការកើនឡើងខ្ពស់”៕