ដោយវុត្ថា
ភ្នំពេញៈ កិច្ចព្រមព្រៀងការជៀសវាងការយកពន្ធត្រួតគ្នានេះ ត្រូវបានអនុវត្តន៍ចំពោះបុគ្គល ដែលជានិវាសនជននៃរដ្ឋមួយ ឬរដ្ឋទាំងពីរ ដែលជាភាគីនៃកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តចំពោះបណ្តាពន្ធលើប្រាក់ចំណូល ដែលកំណត់ដោយរដ្ឋភាគីនៃកិច្ចព្រមព្រៀង ឬអាជ្ញាធរមូលដ្ឋាននៃរដ្ឋនោះ ដោយមិនផ្តោតលើវិធាននៃការកំណត់ពន្ធទាំងនោះ។
ពន្ធលើប្រាក់ចំណូលសំដៅដល់បណ្តាពន្ធ ដែលត្រូវបានកំណត់លើចំណូលសរុប ឬ ចំណែកនៃចំណូលរួមបញ្ចូលទាំងបណ្តាពន្ធលើប្រាក់ចំណេញ ដែលសម្រេមកពីការសម្រេចបានពីការលក់ ឬផ្ទេរចលនទ្រព្យ និងបណ្តាពន្ធលើប្រាក់ឈ្នួល ឬប្រាក់បៀវត្សសរុបដែលទូទាត់ដោយសហគ្រាស។
-->
កិច្ចព្រមព្រៀងនេះ ត្រូវអនុវត្តចំពោះបណ្តាប្រភេទពន្ធ ដូចខាងក្រោម៖
សម្រាប់កម្ពុជាៈ ពន្ធលើប្រាក់ចំណេញ រួមបញ្ចូលទាំងពន្ធកាត់ទុក ពន្ធលើប្រាក់ចំណេញបន្ថែមលើការបែងចែកភាគលាភ និងពន្ធលើប្រាក់ចំណេញ និងពន្ធលើប្រាក់បៀវត្សរ៍។
សម្រាប់ប្រទេសដទៃៈ ពន្ធលើចំណូលរូបវ័ន្តបុគ្គល ពន្ធលើប្រាក់ចំណូលអាជីវកម្ម និង ពន្ធលើបន្ថែមលើចំណូល។
កិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តផងដែរ ចំពោះប្រភេទពន្ធណា ដែលមានចរិតដូចគ្នាសុទ្ធសាធា ឬប្រហាក់ប្រហែលគ្នា ដែលបានដាក់ឱ្យអនុវត្តក្រោមកាលបរិច្ឆេទ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដោយបន្ថែមឬជំនួសឱ្យពន្ធជាធរមាន។ អាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋភាគីនៃកចិច្ព្រមព្រៀងនីមួយៗ ត្រូវជូនដំណឹងគ្នាទៅវិញទៅមក នូវរាល់ការធ្វើវិសោធនកម្មសំខាន់ៗ លើច្បាប់ស្តីពីសារពើពន្ធរបស់ខ្លួន៕