ដោយ Propertyarea.asia
ភ្នំពេញៈ ឯកតានៃគណនី (Unit of account)មានន័យថា ឧទាហរណ៍ លុយជាខ្នាតរង្វាស់មួយ (Yardstick) ដែលមនុស្សប្រើដើម្បីកំណត់តម្លៃ និងកត់ត្រាបំណុល។ នៅពេលអ្នកដើរទិញអីវ៉ាន់ អ្នកអង្កេតឃើញថា អាវមួយមានតម្លៃ ២០ដុល្លារ ហើយនំប៊ឺហ្គ័រមួយដុំមានតម្លៃ២ដុល្លារ។
ម្យ៉ាងវិញទៀត គេអាចនិយាយបានថា តម្លៃអាវមួយគឺស្មើនឹង១០ប៊ីហ្គ័រ និងតម្លៃប៊ឺហ្គ័រមួយដុំស្មើនឹង១/១០នៃអាវមួយ។ ទោះបីជាការនិយាយបែបនេះ មានភាពត្រឹមត្រូវយ៉ាងណាក្តី ជាធម្មតាថ្លៃទំនិញ មិនដែលត្រូវបានគេកំណត់តម្លៃតាមវិធីនេះឡើយ។






