ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម រយៈពេល៣ថ្ងៃកន្លងទៅនេះ នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរប្រចាំនៅកម្ពុជាចំនួន៤ រួមមានខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងខេត្តកោះកុង មានចំនួនទេសចរទៅកម្សាន្តសរុបជាង ៣៤ម៉ឺននាក់ ដែលចំនួននេះមានការកើនឡើងគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។
ផ្អែកតាមរបាយការណ៍ដែលគេហទំព័រ Propertyarea.asia ទទួលបានបង្ហាញពីកំណើនទេសចរធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរសមុទ្រចំនួន៤មានការកើនឡើងខ្ពស់ ដែលក្នុងនោះ ខេត្តកែបមានចំនួនភេសចរណ៍យ៉ាងលើសលប់ជាងគេ។
តាមរបាយការណ៍បានបង្ហាញថា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន -វៀតណាម នៅតាមបណ្តាខេត្តជាប់តំបន់ឆ្នេរសមុទ្រដូចតទៅ
ខេត្តកោះកុង រួមមាន៖
*សរុបមានចំនួន ៣៣,៤៧០ នាក់ ឃើញថាកើនឡើងចំនួន ៣,៩៧៦ នាក់ ស្មើនឹង +១៣% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
*ភ្ញៀវជាតិមានចំនួន ២២,៦១៦ នាក់ ឃើញថាកើនឡើងចំនួន ១,១០២ នាក់ ស្មើនឹង + ៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩
-ភ្ញៀវអន្តរជាតិមានចំនួន ១០,៨៥០ នាក់ ឃើញថាកើនឡើង ២,៨៧៤ នាក់ ស្មើនឹង +៦៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨
ក្នុងនោះភ្ញៀវកម្សាន្តតាមសហគមន៍មានចំនួន៖ ភ្ញៀវជាតិ៥,៤៨៤ នាក់ ភ្ញៀវអន្តរជាតិ ១៧៨ នាក់ សរុបចំនួន៥,៦៦៣ នាក់។
ខេត្តព្រះសីហនុ ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ក្នុងនោះ ភ្ញៀវជាតិប្រមាណ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់)
-ភ្ញៀវអន្តរជាតិប្រមាណ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់)
តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង)
-ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់)
-ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់)
-អន្តរជាតិប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់)
ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់)
-ជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់)
-អន្តរជាតិប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់)
ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់)
ភ្ញៀវដែលមកកម្សាន្តតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់។
ខេត្តកំពត ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរជិត៨ម៉ឺននាក់
ខេត្តកែប ៖ ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ នេះ មានភ្ញៀវទេសចរប្រមាណ១៤ម៉ឺននាក់ ដែលចំនួនទាំងនេះមានការកើនឡើងឆ្នាំកន្លងទៅដែលមានត្រឹម ជាង១៣ម៉ឺននាក់តែប៉ុណ្ណោះ ។
អភិបាលខេត្តកែប លោក កែន សត្ថា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ខេត្តកែប គឺជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញ ដែលក្រៅពីមានហេដ្ឋារចនាសម្ព័ន្ធល្អ មានអំណោយផលពីកត្តាភូមិសាស្ត្រ និងស្ថិតនៅជិតរាជធានីភ្នំពេញ ថែមទាំងមានខ្យល់អាកាសល្អត្រជាក់ជាងបណ្តាខេត្តដទៃទៀត ។ បន្ថែមពីនេះ នៅមានការបង្កើនគុណភាពសេវាកម្ម និងសុវត្ថិភាពពីសំណាក់ថ្នាក់ដឹកនាំ និងគ្រប់គ្រងលើសេវាទេសចរណ៍យ៉ាងត្រឹមត្រូវ៕