តើបដិវត្តន៍ឧស្សាហកម្ម​ទី៤ចូលរួមចំណែកអភិឌ្ឍន៍មានបៃតងកម្ពុជាដូចម្តេច?

0

ដោយគង់ សូរិយា

ភ្នំពេញៈ ស្របពេលពិភពលោកទាំងមូល បាននិងកំពុង​យកចិត្តទុកដាក់លើដំណោះស្រាយ​បច្ចេកវិទ្យា និងឌីជីថលលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ចឌីជីថល (Digital Economy) ពាណិជ្ជកម្ម​អេឡិចត្រូនិក (E-Commerce) ការ​អភិឌ្ឍវិស័យទេសចរណ៍ឆ្លាតវៃ (Smart Tourism) តើកម្ពុជានឹងទាញយកផលប្រយោជន៍ពីវិស័យនេះយ៉ាងដូចម្តេច។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនបានលើកឡើង ក្នុង​ពិធីទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ “វិស័យទេសចរណ៍ និង​និន្នាការ​ផ្លាស់ប្តូរទៅរក​ប្រព័ន្ធឌីជីថលកាលពីពេលថ្មីៗនេះថា បដិវត្តន៍ឧស្សា​ហកម្ម​ទី៤ គឺជាអនាគត​នៃ​ការកសាងទេស​ចរណ៍ទីក្រុងវ័យឆ្លាត ដែលជាផ្នែក​មួយ​ដ៏សំខាន់មាន​ការ​ទំនាក់ទំនង​គ្នា ​ជា​សាកលលើគ្រប់ផ្នែក មិន​ត្រឹមតែ​សម្រាប់សកម្មភាព​សេដ្ឋ​កិច្ចប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វាក៏ជា​កត្តាលិករវិសាមញ្ញ​មួយ ​សម្រាប់​យុគ្គសម័យឌីជីថល និង​ប្រព័ន្ធវ័យឆ្លាត ដោយផ្តោត​សំខាន់​ទៅលើ​ឱកាស​ និង​ភាព​ប្រកួត​ប្រជែង។

លោកបន្តថា “អ្វីៗគ្រប់យ៉ាង​ផ្អែកទៅលើ​បច្ចេក​វិទ្យា ដែលជា​វេទិកាថ្មីមួយ​នៃ​សេវាកម្ម​ទេសចរណ៍ ក្នុង​ការ​ផ្លាស់ប្តូរគំរូនៃការ​ទំនាក់ទំនង​ពាណិជ្ជកម្ម ​ឆ្ពោះទៅ​ការ​កាត់បន្ថយ​នូវ​ភាព​អវិជ្ជមាន​សម្រាប់​ទេសចរ និង​សហគមន៍ទេសចរណ៍”។លោកបន្តថា “និន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល ផ្តល់អត្ថប្រយោជន៍ និងមានឥទ្ធិពល​វិជ្ជមាន​យ៉ាងខ្លាំង ក្នុង​ឧស្សាហកម្មទេសចរណ៍ និង​បដិសណ្ឋារកិច្ច”។

លោករដ្ឋមន្រ្តីបានបន្តថា “វា​ជា​វិធីដ៏ល្អបំផុត​ ដើម្បី​លើក​កម្ពស់បទពិសោធន៍សម្រា​ប់ទេសចរ។ ការ​ប្រើប្រាស់ប្រព័ន្ធ​រួម​បញ្ចូល​គ្នា​វ័យឆ្លាត​ នៅលើ​ទូរសព្ទដៃកាន់​តែ​ពេញនិយ​មសម្រាប់ទេសចរ​ ដោយ​ផ្តល់​នូវ​សេវា​ដ៏មាន​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់ការ​កក់សំបុត្រមធ្យោ​បាយ​ធ្វើ​ដំណើរតាមយន្តហោះ រថយន្ត​ក្រុង និងរថភ្លើង កក់បន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន ការ​ទូរទាត់ប្រាក់តាមប្រព័ន្ធអេឡិកត្រូនិក ទិញទំនិញតាមអនឡាញ  កាន់តែងាយស្រួលសម្រាប់ទេសចរ ​ដោយ​ប្រើតែទូរ ស័ព្ទដៃ និងអ៊ីនធឺណិត ​គឺ​អាច​ធ្វើ​អ្វីៗបាន​គ្រប់​យ៉ាង។

លោករដ្ឋមន្រ្តីបានបន្ថែមថា ស្របទៅនឹងក្របខ័ណ្ឌតំបន់ និងពិភពលោក នៃនិន្នា​ការទេសចរណ៍ឆ្ពោះទៅ ប្រព័ន្ធឌីជីថល និង​ប្រព័ន្ធវ័យឆ្លាត រាជរដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ លើផ្នែកបច្ចេកវិទ្យា “ការប្រើប្រាស់នវានុវត្តន៍ និងភាពជឿនលឿនបច្ចេកវិទ្យា សំដៅពង្រឹងសមត្ថភាពកម្ពុជា សម្រាប់សមាហរណកម្មនៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

ក្នុងបរិការណ៍នេះ​ក្រសួងទេសចរណ៍កម្ពុជា ​បាននឹងកំពុងផ្សារភ្ជាប់ចក្ខុវិស័យទេស​ចរណ៍ឆ្នាំ២០៣០ រួមជាមួយឧស្សាហកម្ម៤.០ ដែលមានលក្ខណៈ​គ្រប់ ជ្រុងជ្រោយ និងបរិយាប័ន្ន និងការអនុវត្តនូវយុទ្ធសាស្ត្រស្តីពី “ការ​អភិវឌ្ឍវិស័យទេសចរណ៍​វ័យឆ្លាត ដោយបាននឹងកំពុងអនុវត្ត ការចុះបញ្ជីប្រព័ន្ធ​អាជ្ញាបណ្ណទេសចរ​ណ៍​ តាមប្រព័ន្ធអនឡាញ ប្រព័ន្ធចំណាត់ថ្នាក់សណ្ឋាគារ និងភោជ​នីយ​ដ្ឋានតាមអនឡាញ ប្រព័ន្ធគ្រប់គ្រងមគ្គទ្ទេសក៍ទេសចរ​ណ៍តាមអនឡាញ ប្រព័ន្ធវាយតម្លៃចលនាប្រលងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋាន​ស្អាត​ សេវាល្អ បដិសណ្ឋារកិច្ចល្អ” តាមប្រព័ន្ធ QR Code និងប្រព័ន្ធទូរស័ព្ទវ័យឆ្លាត (Mobile App) ព្រមជាមួយការរីកចម្រើន​នៃមធ្យោបាយទូទាត់សម្រាប់ទេសចរ តាម​ប្រព័ន្ធ QR Code មធ្យោ​បាយ​​​ដឹកជញ្ជូនវ័យឆ្លាត (Pass App, Uber, Grab..) នៅក្នុង​វិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here