ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានឱ្យដឹងថាស្ថាប័នធនគារ និងហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស គួរតែមានកញ្ចប់កម្ចីពិសេសថ្មីមួយ ដើម្បីលើកស្ទួយ និងស្រោចស្រង់លើវិស័យវិស័យអចលនទ្រព្យ នៅក្នុងអំឡុងមានការផ្ទុះជំងឺកូវី ១៩ ដែលបាននឹងកំពុងមានការរីករាលជាសកល។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឱ្យនៅថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ក្នុងដំណាក់កាលនៃកម្ពុជាកំពុងជួបវិបត្តិនេះ រាល់ដំណើរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគមានការថមថយខ្លះ ក្នុងចំណោមនេះ កាវិនិយោគអាចនឹងមានផលប៉ះពាល់ខ្លះក្នុងរយៈពេលខ្លី។
លោកបន្តថា “យ៉ាងណាក៏ដោយស្ថាប័នធនាគារ និងហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងផ្តល់កញ្ចប់កម្ចីពិសេសណាមួយ សម្រាប់ជូនដល់អ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យ និងអ្នករកស៊ីអាជីវកម្មផ្សេងៗ ដើម្បីស្រោចស្រងវិស័យអចលនទ្រព្យ និងអាជីវកម្មនានាអាចរស់បាន”។
លោកសុខនីមថ្លែងថា ធនាគារ និងស្ថាប័នមីក្រូហរិញ្ញវត្ថុ អាចចូលរួមជួយស្រោចស្រង់ និងដោះស្រាយវិបត្តិនេះបាន ដោយការមានយន្តការបង្កើតកញ្ចប់កម្ចីពិសេស រយៈពេលខ្លីក្នុងសម័យវិបត្តិកូវីដ១៩នេះ ជូនដល់ក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ ក្រុមហ៊ុនបុរី ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន និងអាជីវកម្មដទៃទៀត ដើម្បីដោះស្រាយការស្ទះសាច់ប្រាក់បង្វិលរយៈពេលខ្លីរបស់ម្ចាស់អាជីវកម្ម។ កញ្ចប់កម្ចីពិសេសនេះ អាចជាកម្ចីរយៈពេលខ្លី៣ ទៅ៦ខែ ក្នុងអាត្រាការប្រាក់ទាប ឬពិសេសណាមួយ។
លោកបណ្ឌិតហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា ក្នុងអំឡុងពេលនេះ ការផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ សហគ្រាសធនតូច និងមធ្យម និងវិស័យឯកជនផ្សេងរបស់ស្ថានធនាគារ និងហិរញ្ញវត្ថុ មិនទាន់ចោទជាបញ្ហាសំខាន់ខ្លាំងនោះទេ តែបើសិនជាករណីជំងឺកូវីដ១៩ នេះ អូសបន្លាយក្នុងរយៈពេលយូទៅមុខទៀត ចាប់ពីពេល៣ ទៅ៤ខែនោះបញ្ហា និងភាពប្រឈមនឹងកើតមានឡើង។
លោកបន្តថា“ដូច្នេះក្នុងការផ្តល់កម្ចីដល់ប្រជាពលរដ្ឋ និងវិស័យឯកជននានាសម្រាប់ស្រោចស្រងអាជីវកម្ម និងពាណិជ្ជកម្ម វិស័យធនាគារ និងហិរញ្ញវត្ថុត្រូវតែបង្កើតគោលនយោបាយពិសេសណាមួយ និងវិធានការថ្មីៗដើម្បីទប់ទល់ ព្រមទាំងពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីគ្រប់គ្រង និងផ្តល់ឥណទានពិសេសដល់ពលរដ្ឋ សហគ្រាសធនតូច និងមធ្យម និងវិស័យឯកជន ជាពិសេសអ្នកក្នុងវិស័យអចលនទ្រព្យ”។
ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព (បង្កើនសាច់ប្រាក់ក្នុងដៃ) ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺ Covid-19 មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
វិធានការទាំង៥ចំណុចនេះរួមមានទី១ ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០ភាគរយ។ ទី២ កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥ភាគរយចំពោះគ្រប់ឥណទាន។
ទី៣ កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិកក្នុងកម្រិតសមស្រប។ ទី៤ កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង១២.៥ភាគរយចំពោះរូបិយប័ណ្ណ មកត្រឹម៧ភាគរយទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។ ទី៥ កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ទៀតថា ខ្លួននឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ បញ្ហាប្រឈមនិងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ទោះជាយ៉ាងណាបុគ្គលិកធនាគារអេស៊ីលីដាពីររូប ដែលបានផ្តល់បទសម្ភាសន៍និងនិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ពួកគេមិនទាន់ទទួលបានគោលការណ៍ពីថ្នាក់លើ ប្រាប់អំពីការពន្យាពេលលើការសងត្រលប់ និងប្រាប់អំពីការកាត់់បន្ថយឬលក្ខខ័ណ្ឌផ្សេងៗទៀត ដូចជាពន្យាការបង់ការប្រាក់ ឬឥឥណទានឬទំលាក់អត្រាការប្រាក់ ឬមិនយកការប្រាក់ពីអតិថិជនណាមួយនៅឡើយទេ៕
អ្នកជំនាញបានឱ្យដឹងថាស្ថាប័នធនគារ និងហិរញ្ញវត្ថុទាំងអស់នៅទូទាំងប្រទេស គួរតែមានកញ្ចប់កម្ចីពិសេសថ្មីមួយ ដើម្បីលើកស្ទួយ និងស្រោចស្រង់លើវិស័យវិស័យអចលនទ្រព្យ នៅក្នុងអំឡុងមានការផ្ទុះជំងឺកូវី ១៩ ដែលបាននឹងកំពុងមានការរីករាលជាសកល។