ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសផ្អាកការផ្អាកសេវារថយន្តក្រុងCitBus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្នចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងនាល្ងាចថ្ងៃទី២៦ មិនានេះថា ការផ្អាកសេវារថយន្តក្រុងCity Bus) និងសេវាកាណូត(Taxi Boat) ជាបណ្ដោះអាសន្ននេះ វិធានការមួយដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការចម្លង និងការរីករាលដាលជំងឺកូវីដ–១៩ ហើយសេវាដឹកជញ្ជូនទាំងពីរនេះ នឹងត្រូវបើកដំណើរការឡើងវិញ នៅពេលណាដែលស្ថានការណ៍នៃជំងឺកូវីដ–១៩បានធូរស្បើយ៕






