ចំណេះដឹង! តើអ្វីជាកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល?

0
ចំណេះដឹង! តើអ្វីជាកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល?

ដោយ វុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាល​នីតិកាល​ទី ៤ បាន​បានអនុម័ត​ទាំងស្រុង​ទៀត​លើ​សេចក្តីព្រាង «កម្មវិធី​វិនិយោគសាធារណៈ ៣ឆ្នាំ​រំកិល ២០២០-២០២២» កាលពី​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩កន្លងមកនេះ ដោយ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

កម្មវិធី​និ​យោគ​សាធារណៈ (ក.វ.ស.) ៣ឆ្នាំ​រំកិល២០២០-២០២២ ជាការ​បង្ហាញ​ពី​ទិន្នន័យ​គម្រោង​វិនិយោគ ដែលមាន​អាទិភាព​ខ្ពស់​របស់​ក្រសួង​ស្ថាប័ន នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​គោលនយោបាយ​មានចែង នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការអនុវត្ត​គោលនយោបាយ ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣ ។

កម្មវិធី​វិនិយោគសាធារណៈ៣ឆ្នាំ​រំកិល២០២០ ២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​គិតគូរ​ដល់​កត្តា​ចម្បង និង​ស្ថានភាព​ជាក់​សែ្ត​ង​ពីរសំខាន់ៗដូចជា ទី១ ការបង្ហាញ​ពី​ទិន្នន័យ​នៃ​គម្រោង​វិនិយោគ ដែលមាន​អាទិភាព​ខ្ពស់​របស់​ក្រសួង ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែលជា​គោលនយោបាយ​មានចែង នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ និង​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការអនុវត្ត​គោលនយោបាយ ដែល​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ និង ទី២ តម្រូវការ​ចំណាយ​សរុប សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩-២០២៣ ។

កម្មវិធី​វិនិយោគសាធារណៈ៣ឆ្នាំ​រំកិល២០២០២០២២ ត្រូវបាន​រៀបចំឡើង​ដោយ​ផ្អែកលើ​តម្រូវការ​ចំណាយ​សរុប សម្រាប់​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ២០១៩-២០២៣ ដើម្បី​ឲ្យ​បាន​ស្របតាម​ស្ថានភាព​ជាក់ស្តែង នៃ​ការប្រែប្រួល​ថ្លៃទំនិញ និង​អតិផរណា ហើយក៏​ផ្អែកលើ​បរិមាណ​ហិរញ្ញប្បទាន សហប្រតិបត្តិ​ការដែល​ដៃគូ​អភិ​វ  ឌ្ឍ​ន៍​ធ្លាប់បាន​សន្យា៕

LEAVE A REPLY

Please enter your comment!
Please enter your name here