រដ្ឋា​​​ភិបាលប្រមូលចំណូលប្រភេទពន្ធលើមុខទំនិញ និងពន្ធលើផ្នែកសេវាជាង១,០៤៥ពាន់លានរៀល

0

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈអង្គភាព ប្រមូលចំណូលប្រភេទពន្ធលើមុខទំនិញ និងពន្ធលើផ្នែកសេវា នៃការប្រើប្រាស់របស់រដ្ឋសរុបបានប្រមាណ១,០៤៥ ប៊ីលានរៀល ខ្ពស់ជាងគេនៅក្នុងចំណោមប្រភេទពន្ធផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីនេះ។


ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា ការប្រមូលចំណូលលើប្រភេទពន្ធមុខទំនិញ និងពន្ធលើផ្នែកសេវាកម្មប្រើប្រាស់ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ អង្គភាពពាក់ព័ន្ធទាំងអស់ប្រមូលចំណូលសរុប បានប្រមាណជាង១,០៤៥ ប៊ីលានរៀល ក្នុងនោះ ពន្ធលើមុខទំនិញ និងសេវាប្រើប្រាស់រួមមាន ពន្ធលើផលរបរ ពន្ធលើទំនិញ និងសេវាកម្មផ្សេងៗ ប្រមូលបានជាង៥៧៩ពាន់លានរៀល និងពន្ធអាករពិសេស ប្រមូលបានជាង ៤៦៥ពាន់លានរៀលផងដែរ ខណៈនៅក្នុងខែមករា ឆ្នាំ២០២០ ការប្រមូលពន្ធប្រភេទនេះ បានត្រឹម៩៩៥ពាន់លានរៀលប៉ុណ្ណោះ

ក្រៅពីការប្រមូលចំណូលពន្ធខាងលើ នៅក្នុងខែកុម្ភៈ នេះដែរ ការប្រមូលចំណូលពន្ធលើពាណិជ្ជកម្មអន្តរជាតិ សរុបបានជាង១៨៨ពាន់លានរៀល ក្នុងនោះពន្ធអាករ និងបន្ទុកការនាំចូលផ្សេងៗ ប្រមូលបានជាង១៨៦ពាន់លានរៀល និងសម្រាប់ពន្ធនាំចេញប្រមូលបានប្រមាណជាង២ពាន់លានរៀលផងដែរ។

ចំណែកប្រភេទចំណូលផ្សេងៗទៀត អង្គភាពពាក់ព័ន្ធប្រមូលចំណូលនេះបានជាង ៤២៧ពាន់លានរៀល ក្នុងនោះចំណូលពីទ្រព្យសម្បត្តិរដ្ឋ ប្រមូលបានជាង២៨៣ពាន់លានរៀល រួមមាន ការប្រមូលចំណូលពីការប្រាក់ បានជាង១១ពាន់លានរៀល។ ចំណូលភាគលាភជាង២៦៣ពាន់លានរៀល និងចំណូលពីការជួលបានជាង៨ពាន់លានរៀលផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here