ដោយ វុត្ថា
ភ្នំពេញ៖ តើក្នុងករណីដែលមានក្បាលដីមួយចំនួនជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដី អាចធ្វើបានដែរ ឬទេ?
ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ៖
ដោយ វុត្ថា
ភ្នំពេញ៖ តើក្នុងករណីដែលមានក្បាលដីមួយចំនួនជាប់បន្ទុកនៅធនាគារ តើការបង្រួមក្បាលដី និងបំបែកក្បាលដី អាចធ្វើបានដែរ ឬទេ?
ការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ដែលកំពុងជាប់បន្ទុក អាចធ្វើបានលុះត្រាតែ៖
១) បំពេញបាននូវ លក្ខខណ្ឌជាក្បាលដីតែមួយ ដូចមានចែងក្នុងមាត្រា២២៧ នៃច្បាប់ភូមិបាល២០០១ (ករណីបង្រួមក្បាលដី)
២) មាន ការយល់ព្រមពីម្ចាស់សិទ្ធិប្រាតិភោគ (ធនាគារម្ចាស់បំណុល) ឱ្យបង្រួម ឬបំបែកក្បាលដី កំពុងជាប់បន្ទុកនោះ
៣) ភាគីទាំងអស់ដែលមានផលប្រយោជន៍ពាក់ព័ន្ធ ត្រូវព្រមព្រៀងគ្នាអំពីលំដាប់នៃការចុះបញ្ជី ជាអាទិ៍ នៅពេលផ្ទេរ ការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ ផ្សេងៗគ្នា ទៅប្រមូលផ្តុំនៅលើក្បាលដីថ្មីតែមួយ (ករណី បង្រួមក្បាលដី) ឬពីក្បាលដីចាស់តែមួយ ទៅពង្រាយលើក្បាលដីថ្មីជាច្រើន (ករណីបំបែកក្បាលដី)។
២) ប្រសិនជាការបង្រួម និងបំបែកក្បាលដីក្នុងករណីខាងលើអាចធ្វើទៅបាន តើត្រូវអនុវត្តនីតិវិធីបែបណា?
ចំពោះនីតិវិធីនៃការចុះបញ្ជីបង្រួម ឬបំបែកក្បាលដី ត្រូវអនុវត្តទៅតាមគោលការណ៍ណែនាំជាធរមាន (ដូចមានថតចម្លងជូនភ្ជាប់មកជាមួយ) ហើយនៅពេលចុះបញ្ជីបង្រួម ឬបំបែកក្បាលដីរួច ត្រូវផ្ទេរការចុះបញ្ជីសិទ្ធិប្រាតិភោគ (ផ្ទេរបន្ទុក) ពីក្បាលដីចាស់ទៅក្បាលដីថ្មី ទៅតាមការព្រមព្រៀងរបស់ភាគីដែលមានប្រយោជន៍ពាក់ព័ន្ធ៕