ដោយ ហ្សូលី
ភ្នំពេញ៖ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន កម្ពុជាគឺជាប្រទេសដែលបានទាក់ទាញក្រុមហ៊ុន និងអ្នកវិនិយោគពីបណ្តារប្រទេសនានាច្រើនជាងគេ សម្រាប់ឆ្នាំ ២០២០នេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC បានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៤កន្លែង ប៉ុន្តែមិនមែនសកម្មទាំងអស់ឡើយ ដោយក្នុងនោះមានតំបន់ចំនយន ២៣ កន្លែង ដែលកំពុងមានសកម្មភាពនិងជាតំបន់អភិវឌ្ឍបណ្តុំដោយលំនៅដ្ឋាន រោងចក្រជិត ៥០០កន្លែង ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ១៣០,០០០ នាក់។
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងអនុម័តច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងឆ្នាំ ២០២០នេះ ដើម្បីបង្កើនភាពទាក់ទាញអ្នកវិនិយោគបរទេសឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែម។
មូលហេតុដែលបណ្តារឱ្យកម្ពុជារីកមុខមាត់បានដូចបច្ចុប្បន្ន ដោយសារប្រទេសកម្ពុជាមានសក្តានុពលជាច្រើនដូចជា ទីផ្សារពលកម្ម ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមប្រកបការងារពាក់ព័ន្ធនឹងកសិកម្ម ប៉ុន្តែពួកគេបានផ្លាស់ប្តូរការចាប់អារម្មណ៍ទៅធ្វើនៅវិស័យផលិតកម្ម និងសេវាកម្ម។ បច្ចុប្បន្នកម្ពុជាមានវិស័យធំៗចំនួន ២ គឺ វិស័យសំណង់ និង ឧស្សាហកម្ម។ ប្រជាជន ៨៦ ភាគរយ ដេលកំពុងធ្វើការជាកម្មករ កម្មវិនីរោងចក្រ។
មួយវិញទៀតនោះ កម្ពុជាកំពុងស្ថិតនៅក្នុងការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំជាច្រើនដូចជា ប្រទេសចិន កូរ៉េខាងត្បូង និងសហភាពសេដ្ឋកិច្ចអ៉ឺរ៉ុបនិងអាស៊ាន ផងដែរ។
ដោយសារតែសារៈសំខាន់នៃវិស័យឧស្សាហកម្មដែលជាចំនុចស្នូលសេដ្ឋកិច្ចកម្ពុជា រដ្ឋាភិបាលបានដាក់អាទិភាពខ្ពស់ដើម្បីបំពេញតម្រូវការក្នុងវិស័យនេះ។ រដ្ឋាភិបាលបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងទៅលើតម្លៃទាប ទីតាំងភូមិសាស្ត្រល្អសម្រាប់វិនិយោគិនដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសចិនឱ្យមកសម្លឹងការធ្វើពិពិធកម្មឧស្សាហកម្មកាត់ដេរនៅកម្ពុជា៕
(China Briefing)






