ជប៉ុនផ្តល់ជំនួយសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាដើម្បីបង្កើនប្រសិទ្ធិភាពត្រួតពិនិត្យទំនិញនាំចេញ-នាំចូល

0

ដោយវុត្ថា

ភ្នំពេញៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាផ្តល់ជំនួយសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ ដល់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីបង្កើនប្រសិទ្ធិភាពនៃការត្រួតពិនិត្យទំនិញនាំចេញនាំចូល។


ពិធីចុះហត្ថលេខាប្រគល់ទទួលសម្ភារនិងបរិក្ខារប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០  ដោយលោកគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា  និង លោក Nagano Daisuke អ្នកជំនាញការ JICA ប្រចាំ អគរ និងលោក Tanaka Kotaro តំណាងជាន់ខ្ពស់របស់ JICA ប្រចាំនៅកម្ពុជា។

គម្រោងប្រព័ន្ធកាមេរ៉ាត្រួតពិនិត្យគយនេះ គឺជាផ្នែកមួយនៃកម្មវិធីកំណែទម្រង់ និងទំនើបកម្មគយ ក្នុងការពង្រឹងប្រសិទ្ធិភាព នៃការគ្រប់គ្រង ត្រួតពិនិត្យទំនិញនាំចេញនាំចូល និងមធ្យោបាយដឹកជញ្ជូន ដោយអនុលោមតាមច្បាប់ស្តីពីគយ និងបទប្បញ្ញត្តិជាធរមាន ដោយមានមុខងារសំខាន់ក្នុងការបញ្ជូនរូបភាពពីសាខាការិយាល័យគយ និងរដ្ឋាករសំខាន់ៗមួយចំនួន មកមជ្ឈមណ្ឌលកណ្តាល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល មិនបញ្ជាក់ពីទំហំនៃថវិកាសរុបនៃជំនួយនោះទេ ក្រៅតែពីការថ្លែងអំណរគុណចំពោះ JICA ដែលតែងតែសហការ និងជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


LEAVE A REPLY

Please enter your comment!
Please enter your name here