ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន២នឹងជួយជំរុញសក្តានុពលសេដ្ឋកិច្ចខេត្តកំពត

0

ដោយវុត្ថា

ភ្នំពេញៈ ខេត្តកំពត ដែលជាខេត្តប៉ូលសេដ្ឋកិច្ចមួយ របស់កម្ពុជាបាននឹងកំពុងតែពង្រីកហេដ្ឋារចនាសម្ព័ន្ធធំៗនានា សម្រាប់ដឹកជញ្ជូនទំនិញ  និងការធ្វើដំណើរដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅរកការអភិវឌ្ឍន៍ ដូចបណ្តាខេត្តប៉ូលសេដ្ឋកិច្ចនានា។


ជាមួយគ្នានេះ ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន២ ក្នុងចំណោមហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត  ដែលបាននឹងកំពុងស្ថាបនា នឹងជួយជំរុញឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ មានសក្តានុពលខ្ពស់ លើវិស័យសេដ្ឋកិច្ចក្រោយសាងសង់បញ្ចប់នាពេលខាងមុខ។

) កំពង់ផែទេសចរណ៍អន្តរជាតិ

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត តម្លៃជិត១០លានដុល្លារអាមេរិក ដែលបានប្រកាសបើកដំណើរការសាងសង់កាលពីខែ សីហា ឆ្នាំ២០១៨នោះ ត្រូវបានអាជ្ញាធរខេត្តកំពតអះអាងនាពេលថ្មីៗនេះថា នឹងបើកដំណើរការពេញលេញ នៅដើមឆ្នាំ២០២១ ខាងមុខ ហើយវាក៏ជាកំពង់ផែសំខាន់ទី៤ ហើយក្នុងខេត្តកំពត។ កំពង់ផែនេះសាងសង់លើទំហំផ្ទៃដី៤ហិកតា។


)គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ

គម្រោងធ្វើឱ្យឡើងផ្លូវជាតិលេខ៣ តភ្ជាប់ពីភ្នំពេញ ទៅខេត្តកំពតប្រវែង១៣៤ គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) សម្រេចបាន៦៧ភាគរយ ដោយគិតត្រឹមចុងខែមីនាឆ្នាំ២០២០។ តាមផែនការគ្រោងទុក គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ ខាងមុខ។

គម្រោងនេះ បានចំណាយថវិកាប្រមាណ២១៩លានដុល្លារ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តកំពតបាននឹងកំពុងមានការប្រែប្រួល ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្តគួរឱ្យកត់សម្គាល់ និងកំណើននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។


សម្តេចតេជោបន្តថា ខេត្តកំពតនឹងមានពង់ផែទឹកជ្រៅ ក្នុងពេលឆាប់ៗខាងមុខ ក្នុងការបំរើលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការដឹកទំនិញផលិតផលកម្ពុជា ទៅកាន់ទៅផ្សារបរទេសផងដែរ។

សម្តេចតេជោបន្ថែមថា ក្រៅពីផ្លូវជាតិលេខ៣ យើងមានផ្លូវជាតិ៤១ ដែលចាក់បញ្ជូលមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ៤

LEAVE A REPLY

Please enter your comment!
Please enter your name here