ក្រសួងការបរទេសប្រកាសផ្តល់ទិដ្ឋាការស្វ័យប្រវត្តិដល់ទេសចរដែលជាប់នៅកម្ពុជាដោយសារជំងឺកូវីដ ១៩

0

ដោយវុត្ថា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសផ្តល់ទិដ្ឋាការស្វ័យប្រវត្តិដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលជាប់គាំងនៅក្នុងប្រទេសកម្ពុជាដែលមិនអាចចាក់ចេញ ដោយសារការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី ៤ខែមេសា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ដែលមកដល់កម្ពុជាបន្ទាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០ ហើយមិនអាចត្រឡប់ទៅកាន់ប្រទេសកំណើតខ្លួនវិញបាន និង ដោយសាគ្មានជើងយន្តហោះនោះ ។

រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ពន្យាទិដ្ឋាការទេសចរណ៍ដោយស្វ័យប្រវត្តិ (Visa T) ចាប់ពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០ បានដោយមិនត្រូវបានផាក់ពិន័យដល់ការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសកាលកំណត់នោះទេ រហូតដល់មានលទ្ធភាពចាកចេញពីប្រទេសកម្ពុជា។

តាមសារព័ត៌មានជាច្រើនចុះផ្សាយថា ក្រុមហ៊ុនអាសចរណ៍ជាច្រើនត្រូវបានប្រកាសផ្អាកជើងហោះហើររបស់ខ្លួនមកកាន់កម្ពុជា និងទៅកាន់ពិភពលោកដោយសារមានការព្រួយបារម្ភពីការរីករាលដាលជាសកលនៃជំងឺផ្លូវដង្ហើមថ្មី កូវីដ ១៩ ។

ជាមួយគ្នានេះដែរ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ មានរដ្ឋាភិបាលបារំាង ស្វីស ម៉ាឡេស៊ី និងបណ្តារដ្ឋាភិបាលផ្សេងទៀងទាំងនៅក្នុងតំបន់ និងអឺរ៉ុប បានស្នើសុំកិច្ចសហការជាមួយរដ្ឋាភិបាលកម្ពុជាបញ្ជូនជើងយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួនដែលជាប់គាំងចេញពីប្រទេសកម្ពុជាដោយសារតែមានការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ ១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here