សម្តេចតេជោ៖ កម្មករ-កម្មការិនីនឹងទទួលបានប្រាក់ខែ ៧០ ដុល្លារក្នុងមួយខែ

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ជំនួយសង្គមជាប្រាក់បៀវត្សដល់កម្មករ-ការិនីក្នុងមួយនាក់ទទួលបាន ៧០ ដុល្លារអាមេរិក្នុងមួយខែ ចំពោះរោងចក្រណាមួយដែលបានព្យួរការងារដោយសារវិបត្តនៃការរីករាលដាលនៃជំងឺ Covid-19។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្នីសីទសារព័ត៌មានពាក់ព័ន្ធនឹងជំងឺ Covid-19 នៅកម្ពុជា នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២០ នេះឱ្យដឹងថា រដ្ឋាភិបាលនឹងបញ្ចេញថវិកាជាតិ រួមជាមួយនឹងថវិការបស់រោងចក្រ សហគ្រាសដែលព្យួការងារក្នុងអំឡុងពេលវិបត្តិ Covid-19 នាពេលនេះ។

សម្តេចតេជោបន្ថែមថា រដ្ឋាភិបាលកម្ពុជា និងផ្តល់ថវិកាបដិភាគប្រមាណ ៤០ ដុល្លារអាមេរិក និង រោងចក្រសហគ្រាស ប្រមាណ ៣០ ដុល្លារអាមេរិក សរុប ៧០ដុល្លារអាមេរិកដល់កម្មករ ដោយមិនបាច់ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង មិនមកធ្វើការនោះទេ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ធ្លាប់បានប្រាប់សារព័ត៌មានកាលពីដើមខែមេសា ឆ្នាំ ២០២០កន្លមងមកនេះ ឱ្យដឹងថា រោងចក្រចំនួន៩១ បានប្រកាសព្យួការងារដោយសារជំងឺ Covid-19 និងប៉ះពាល់ដល់កម្មករចំនួនជាង ៦ម៉ឺននាក់ ផងដែរ។

លោកបន្តថា ចំនួនកម្មករដែលរងប៉ះពាល់មានប្រហែលជា ៦១៥០០នាក់ ហើយរដ្ឋាភិបាលនឹងផ្តល់ជាប្រាក់ខែចំនួនប្រមាណជាង ៣០ ដុល្លារអាមេរិក ក្នុងមួយខែ ខណៈដែលពួកគេត្រូវបានព្យួការងារក្នុងអំឡងការរីករាលដាលជាសកលនៃជំងឺ Covid-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here