ការសិក្សា៖ រាជធានី​ភ្នំពេញ​ទាក់ទាញ​ភ្ញៀវទេសចរ​ធ្វើដំណើរ​សម្រាប់​អាជីវកម្ម​ច្រើនជាង​ខេត្តសៀមរាប

0

ដោយ ប៊ី

ភ្នំពេញៈ សូចនាករ​នាំមុខ​នៃ​ការមកដល់​របស់​អ្នកដំណើរ កាលពី​ឆ្នាំមុន​តាម​ជើងហោះហើរ​បានឃើញ​ថា ទីក្រុង​ភ្នំពេញ​មាន​ចំនួន​អ្នកដំណើរ​លើសពី២លាន​នាក់ ដោយបាន​ហក់​ឡើង​ហួស​ខេត្តសៀមរាប ជា​លើកដំបូង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍។

ការស្រាវជ្រាវ​កាលពីពេលថ្មីៗនេះ ដោយ​ក្រុម​អ្នកពិគ្រោះ​យោបល់​ផ្នែក​បដិសណ្ឋារកិច្ច C9 Hotelworks ក៏បាន​ចាប់យក​ទិន្នន័យ ដែល​បង្ហាញ​ពី​ទិសដៅ​កំណើន​ប្រកបដោយ​ស្ថេរភាព​ផងដែរ ដោយសារតែ​ការមកដល់​របស់​អ្នកដំណើរ បាន​កត់​អត្រាកំណើន​ពីរ​ខ្ទង់​ចាប់ពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៨ ដែលមាន​អត្រាកំណើន​ប្រចាំឆ្នាំ១៨ភាគរយ។

អ្នកវិភាគ​និយាយថា “កត្តា​ជំរុញ​នៃ​ការផ្លាស់ប្តូរ​សម្រាប់​ទីក្រុង គឺ​នៅ​ជិត​ទីស្នាក់ការ​កណ្តាល​វិស័យ​ឯកជន និង​សាធារណៈ​ឈានមុខ​គេ​របស់​ប្រទេស និង​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់១ និង​ផ្លូវ១ (BRI) ប្រកបដោយ​មហិច្ឆតា របស់​ប្រទេស​ចិន។ អ្នកវិភាគ​បាន​បន្តថា “ឥឡូវ​គំនិត​ផ្តួចផ្ដើម BRI បាន​លាតសន្ធឹង​ពាសពេញ​ប្រទេស​កម្ពុជា ហើយរ​ត់ទៅ​ខាងត្បូង​ឈូង​សមុទ្រ​ថៃ និង​រហូតដល់​សមុទ្រ​ចិន​ខាងត្បូង។

ការលើកឡើង​ពី​សក្តានុពល​ធុរកិច្ច និង​ទេសចរណ៍​ដ៏​សំខាន់​របស់​ទីក្រុង គឺជា​ការធ្វើ​បច្ចុប្បន្នភាព​ទីផ្សារ​សណ្ឋាគា​រ​ភ្នំពេញ​ឆ្នាំ ២០២០របស់ C9ដែល​រាយការណ៍​ថា អាស៊ី​គឺជា​តំបន់​ប្រភព​លេចធ្លោ​សម្រាប់​ភ្ញៀវទេសចរ ដែល​តំណាងឱ្យ​ចំណែក​ទីផ្សារ៧៩ភាគរយ ហើយ៦៦ ភាគរយ​នៃ​ចរាចរណ៍​ក្នុង​តំបន់​មកពី​ប្រទេស​ចិនដីគោក។

ចំណាត់ថ្នាក់​ទីផ្សារ​ប្រភព​ភូមិសាស្ត្រ​កំពូល​ទាំង៥ មាន​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​កំពូល​ដោយមាន៥២ ភាគរយ បន្ទាប់មក​មាន​ប្រទេស​ម៉ាឡេស៊ី សហរដ្ឋអាមេរិក ជប៉ុន និង​ថៃ។

ដោយឡែក​ភ្នំពេញ​មាន​សណ្ឋាគារ​ចំនួន៣១៣ ដែលមាន​បន្ទប់១៩,៣៣៧ និង​ផ្ទះសំណាក់​ចំនួន៥២៣កំពុង​ដំណើរ​អាជីវកម្ម។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន C9 Hotelworks ។

សញ្ញា​ច្បាស់លាស់​នៃ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ដែល​ជះឥទ្ធិពល​ដល់​វិស័យ​បដិសណ្ឋារកិច្ច ត្រូវបាន​បង្ហាញ​នៅក្នុង​ការពិត​ដែលថា បច្ចុប្បន្ន​មាន​សណ្ឋាគារ​ថ្មី​ចំនួន១៥ ស្ថិតនៅ​គម្រោង ដែលមាន​បន្ទប់​ចំនួន៧៨៤៩ ។

របាយការណ៍​បញ្ជាក់​ផងដែរ​ថា សណ្ឋាគារ១៣ក្នុងចំណោម​សណ្ឋាគារថ្មីៗ ដែល​នឹង​មកដល់​នាពេលខាងមុខ​មាន លក្ខណៈ​អន្តរជាតិ​ដោយ​ក្រុម​គ្រប់គ្រង សណ្ឋាគារ​ពិភពលោក​រួមមាន Marriott, Hyatt, Shangri-La and ACCOR ។

រាជធានី​ភ្នំពេញ ស្ថិតក្នុង​ស្ថានភាព​ប្រហាក់ប្រហែល នឹង​ទីតាំង​មូលធន​ច្រកចេញចូល​អាស៊ី​CBD ផ្សេងទៀត​ដូចជា​ចា​ការ​តា និង​យ៉ាំង​ហ្គូ​ន ដែល​សណ្ឋាគារ​ត្រូវបាន​កំណត់ដោយ​អ្នកធ្វើដំណើរ​សម្រាប់​ជំនួញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here