ដោយ ប៊ី
ភ្នំពេញៈ សូចនាករនាំមុខនៃការមកដល់របស់អ្នកដំណើរ កាលពីឆ្នាំមុនតាមជើងហោះហើរបានឃើញថា ទីក្រុងភ្នំពេញមានចំនួនអ្នកដំណើរលើសពី២លាននាក់ ដោយបានហក់ឡើងហួសខេត្តសៀមរាប ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។

ដោយ ប៊ី
ភ្នំពេញៈ សូចនាករនាំមុខនៃការមកដល់របស់អ្នកដំណើរ កាលពីឆ្នាំមុនតាមជើងហោះហើរបានឃើញថា ទីក្រុងភ្នំពេញមានចំនួនអ្នកដំណើរលើសពី២លាននាក់ ដោយបានហក់ឡើងហួសខេត្តសៀមរាប ជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍។

ការស្រាវជ្រាវកាលពីពេលថ្មីៗនេះ ដោយក្រុមអ្នកពិគ្រោះយោបល់ផ្នែកបដិសណ្ឋារកិច្ច C9 Hotelworks ក៏បានចាប់យកទិន្នន័យ ដែលបង្ហាញពីទិសដៅកំណើនប្រកបដោយស្ថេរភាពផងដែរ ដោយសារតែការមកដល់របស់អ្នកដំណើរ បានកត់អត្រាកំណើនពីរខ្ទង់ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨ ដែលមានអត្រាកំណើនប្រចាំឆ្នាំ១៨ភាគរយ។
អ្នកវិភាគនិយាយថា “កត្តាជំរុញនៃការផ្លាស់ប្តូរសម្រាប់ទីក្រុង គឺនៅជិតទីស្នាក់ការកណ្តាលវិស័យឯកជន និងសាធារណៈឈានមុខគេរបស់ប្រទេស និងទីតាំងយុទ្ធសាស្ត្រសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ (BRI) ប្រកបដោយមហិច្ឆតា របស់ប្រទេសចិន។ អ្នកវិភាគបានបន្តថា “ឥឡូវគំនិតផ្តួចផ្ដើម BRI បានលាតសន្ធឹងពាសពេញប្រទេសកម្ពុជា ហើយរត់ទៅខាងត្បូងឈូងសមុទ្រថៃ និងរហូតដល់សមុទ្រចិនខាងត្បូង។
ការលើកឡើងពីសក្តានុពលធុរកិច្ច និងទេសចរណ៍ដ៏សំខាន់របស់ទីក្រុង គឺជាការធ្វើបច្ចុប្បន្នភាពទីផ្សារសណ្ឋាគារភ្នំពេញឆ្នាំ ២០២០របស់ C9ដែលរាយការណ៍ថា អាស៊ីគឺជាតំបន់ប្រភពលេចធ្លោសម្រាប់ភ្ញៀវទេសចរ ដែលតំណាងឱ្យចំណែកទីផ្សារ៧៩ភាគរយ ហើយ៦៦ ភាគរយនៃចរាចរណ៍ក្នុងតំបន់មកពីប្រទេសចិនដីគោក។
ចំណាត់ថ្នាក់ទីផ្សារប្រភពភូមិសាស្ត្រកំពូលទាំង៥ មានប្រទេសចិនឈរនៅលំដាប់កំពូលដោយមាន៥២ ភាគរយ បន្ទាប់មកមានប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក ជប៉ុន និងថៃ។
ដោយឡែកភ្នំពេញមានសណ្ឋាគារចំនួន៣១៣ ដែលមានបន្ទប់១៩,៣៣៧ និងផ្ទះសំណាក់ចំនួន៥២៣កំពុងដំណើរអាជីវកម្ម។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន C9 Hotelworks ។
សញ្ញាច្បាស់លាស់នៃការរីកចម្រើនយ៉ាងឆាប់រហ័ស ដែលជះឥទ្ធិពលដល់វិស័យបដិសណ្ឋារកិច្ច ត្រូវបានបង្ហាញនៅក្នុងការពិតដែលថា បច្ចុប្បន្នមានសណ្ឋាគារថ្មីចំនួន១៥ ស្ថិតនៅគម្រោង ដែលមានបន្ទប់ចំនួន៧៨៤៩ ។
របាយការណ៍បញ្ជាក់ផងដែរថា សណ្ឋាគារ១៣ក្នុងចំណោមសណ្ឋាគារថ្មីៗ ដែលនឹងមកដល់នាពេលខាងមុខមាន លក្ខណៈអន្តរជាតិដោយក្រុមគ្រប់គ្រង សណ្ឋាគារពិភពលោករួមមាន Marriott, Hyatt, Shangri-La and ACCOR ។

រាជធានីភ្នំពេញ ស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែល នឹងទីតាំងមូលធនច្រកចេញចូលអាស៊ីCBD ផ្សេងទៀតដូចជាចាការតា និងយ៉ាំងហ្គូន ដែលសណ្ឋាគារត្រូវបានកំណត់ដោយអ្នកធ្វើដំណើរសម្រាប់ជំនួញ៕