ដោយ វុត្ថា
ភ្នំពេញៈ សម្បទានជាសិទ្ធិស្របច្បាប់ ដែលមានចែងក្នុងច្បាប់ រាជរដ្ឋាភិបាលចេញអាជ្ញាប័ណ្ណផ្តល់ឲ្យរូបវន្តបុគ្គល ឬនីតិបុគ្គលកាន់កាប់ដី និងប្រើប្រាស់ដីតាមច្បាប់វិនិយោគ ។
ដីសម្បទានសេដ្ឋកិច្ច ដែលផ្តល់ទៅឱ្យសម្បទានិក ជាដីដែលឆ្លើយតបនឹងផលប្រយោជន៍សេដ្ឋកិច្ច ដែលអាចទាញយកផលពីកសិកម្ម ឧស្សាហកម្ម។
ច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ៥៦ សិទ្ធិរបស់សម្បទានិកលើដី ដែលបានផ្តល់ជាសម្បទានក្នុងអំឡុងពេលនៃសម្បទាន ។ សម្បទាននិកអាចទាញយកផលពីការធ្វើសកិកម្ម ដែលរួមទាំងការអារសាងសង់សិប្បកម្ម រោងចក្រផងដែរ។
លើសពីនេះសិទ្ធិរបស់សម្បទានិក ត្រូវបានការពារដោយច្បាប់ដូចជាកម្មសិទ្ធិករដែរ។ រយៈពេលកន្លងមករាជរដ្ឋាភិបាល បានធ្លាប់ផ្តល់ដីសម្បទានដល់វិនិយោគិនដែរ ប៉ុន្តែហាក់ដូចជាមិនមានប្រសិទិ្ធភាពទេ ថែមទាំងបង្កឲ្យមានវិវាទជាច្រើនករណី រវាងវិនិយោគិន និងប្រជាពលរដ្ឋនៅតំបន់ដីសម្បទាននោះ។
ហេតុនេះរាជរដ្ឋាភិបាល បានចេញបទបញ្ជាកំណត់វិធានការពង្រឹង និងបង្កើនប្រសិទ្ធិភាពលើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដែលត្រូវបានផ្អាក់ជាបណ្តោះអាសន្ន (បទបញ្ជាស្តីពីវិធានពង្រឹង និងបង្កើនប្រសិទ្ធិភាព នៃការគ្រប់គ្រងសម្បាទានដីសេដ្ឋកិច្ច ឆ្នាំ២០១២)។
យោងតាមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា គ្រប់បុគ្គលទាំអស់ទទួលបានសិទ្ធិស្របច្បាប់លើដីធ្លី តាមទម្រង់ កម្មសិទ្ធិ ភោះគៈ ផលុបភោគ សិទ្ធិជួលអចិន្ត្រៃយ៍ ដែលអាចសាងសង់សំណងនៅលើដីទាំងអស់នោះបាន៕