ដោយ ប៊ី
ភ្នំពេញៈ កំណើនក្នុងតំបន់អាស៊ានបូក៣ (ចិន ជប៉ុន កូរ៉េខាងត្បូង) នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់២ភាគរយនៅឆ្នាំ២០២០ បន្ទាប់មកនឹងមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំងដល់៥.៥ភាគរយនៅឆ្នាំ២០២។ នេះបើយោងតាមការរបាយការណ៍ចុងក្រោយរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) ។
ការិយាល័យ AMRO រំពឹងថាកំណើនក្នុងតំបន់អាស៊ានបូក៣ នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់២ភាគរយនៅឆ្នាំ២០២០ បន្ទាប់មកនឹងមានការស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដល់ ៥.៥ភាគរយនៅឆ្នាំ២០២។ ជាលទ្ធផលការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងចុះខ្សោយជាងមុននៅ ៣,៥ ភាគរយក្នុងឆ្នាំ ២០២០ ។
បណ្តាប្រទេសអាស៊ាន កំពុងមានការរីករាលដាលនៃការឆ្លង COVID-19 ហើយរដ្ឋាភិបាលបានចាត់វិធានការ យ៉ាងតឹងរឹងរួមទាំងការបិទប្រទេស ដើម្បីទប់ស្កាត់ការផ្ទុះឡើង និងបានអនុម័តកញ្ចប់ថវិកាដ៏ធំដើម្បីគាំទ្រសេដ្ឋកិច្ចរបស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ សេដ្ឋកិច្ចអាស៊ានត្រូវបានរំពឹងថា នឹងចុះខ្សោយយ៉ាងខ្លាំង និងកើនឡើងជាមធ្យម១,១ភាគរយក្នុងឆ្នាំ២០២០ មុននឹងងើបឡើងដល់ ៥,២ ភាគរយនៅឆ្នាំ ២០២១ ។
បណ្ឌិត Hoe Ee Khor ប្រធានផ្នែកសេដ្ឋកិច្ចរបស់ការិយាល័យ AMRO មានប្រសាសន៍ថា “ឆ្នាំ២០១៩ជាឆ្នាំដែលមានព្រឹត្តិការណ៍ខ្ពស់មួយ ដែលត្រូវបានកត់សម្គាល់ដោយភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ជម្លោះក្នុងភូមិសាស្ត្រនយោបាយភាព ចលាចលនយោបាយ និងលក្ខខណ្ឌអាកាសធាតុអាក្រក់។
លោកបន្ថែមថា “ដូចយើងកំពុងបិទជំពូកឆ្នាំ២០១៩ លើកំណត់សំគាល់ភ្លឺជាងមុន ជាមួយនឹងការបញ្ចប់កិច្ចចរចាពាណិជ្ជកម្ម សហរដ្ឋអាមេរិក-ចិនដំណាក់កាលទី១ ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈឹមបូព៌ាបានឆាបឆេះឡើង ធ្វើឱ្យតម្លៃប្រេងឡើងថ្លៃ មិនយូរ មិនឆាប់ ជំងឺ COVID-19បានផ្ទុះឡើងនៅក្នុងប្រទេសចិន ហើយប្រែទៅជាជំងឺរាតត្បាតទូទាំងពិភពលោក។
ទីផ្សារសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានការវិវត្តយ៉ាងឆាប់រហ័ស ពីការរីករាលដាលជំងឺ COVID-19 យ៉ាងឆាប់រហ័ស បានបណ្តាលឱ្យមានតម្រូវការដើម្បីវាយតម្លៃទស្សនវិស័យសេដ្ឋកិច្ចឡើងវិញ។
ដោយឡែកទស្សនវិស័យសេដ្ឋកិច្ច សម្រាប់ប្រទេសនីមួយៗនៅអាស៊ាន មានការផ្លាស់ប្តូរ និងមានទម្លាក់កំណើនសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺ COVID-19 ដែលបង្កឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាសកល។
របាយការណ៍ខាងលើបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំនេះ ត្រូវបានព្យាករថានឹងមានចំនួន២,៧ភាគរយ ប៉ុន្តែនឹងកើនឡើងដល់៦,៨ ភាគរយនៅឆ្នាំក្រោយ។
បន្ទាប់ពីការរីករាលដាលនៃជំងឺផ្តា COVID-19 ការិយាល័យ AMRO បានព្យាករណ៍ថា សេដ្ឋកិច្ចថៃនឹងប្រឈមនឹងឱនភាព៦,០ ភាគរយនិងងើបឡើងវិញដល់៤.០ ភាគរយនៅឆ្នាំក្រោយ។
សឹង្ហបូរីនឹងប្រឈមមុខនឹងការធ្លាក់ចុះ១.០ ភាគរយហើយ នឹងស្ទុះងើបឡើងវិញដល់២ភាគរយ ខណៈដែលប្រទេសម៉ាឡេស៊ី នឹងប្រឈមមុខនឹងកំណើនអប្បបរមា០,១ និងងើបឡើងដល់ ៤,៦ ភាគរយ។
ឥណ្ឌូណេស៊ីនឹងមានកំណើន២,៣ភាគរយ និងងើបឡើងដល់៥,៣ភាគរយ។ ប្រទេសប្រ៊ុយណេដារូសាឡឹម នឹងប្រឈមនឹងធ្លាក់ចុះ៣,០ភាគរយ និងធ្លាក់ចុះបន្ថែមទៀតដល់ ២,៩ ភាគរយ ខណៈដែលប្រទេសឡាវនឹងប្រឈមនឹង៣,៨ ភាគរយ និងងើបឡើងវិញដល់៦,២ ភាគរយ។
មីយ៉ាន់ម៉ានឹងប្រឈមមុខនឹងការធ្លាក់ចុះ៤,៥ ភាគរយ និងងើបឡើងវិញដល់៦,៩ ភាគរយ។ ហ្វីលីពីននឹងប្រឈមមុខធ្លាក់ចុះ៤,៥ ភាគរយនិងងើបឡើងវិញដល់៦,៧ ភាគរយ។ ប្រទេសវៀតណាម នឹងប្រឈមមុខធ្លាក់ចុះ៤,៥ ភាគរយ និងងើបឡើងវិញដល់ ៧,០ភាគរយ៕






