រដ្ឋាភិបាលចេញសេចក្ដីណែនាំបញ្ជាក់ពីវិធានការនានាជួយដល់វិស័យឯកជន និងកម្មករ នៅក្នុងវិបត្តិ Covid-19

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែពីលើការដាក់ចេញនូវវិធានការនានាជាច្រើនកាលពីពេលកន្លងទៅនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចចេញសេចក្ដីជូនដំណឹងថ្មីមួយទៀតដែលបញ្ជាក់បន្ថែមទៅលើគោលការណ៍នៃការជួយសម្របសម្រួលដល់វិស័យឯកជន ក៏ដូចជាដោះស្រាយផលលំបាករបស់កម្មកររោងចក្រ និងនយោជិតបម្រើការងារនៅក្នុងវិស័យផ្សេងទៀត។

តាមរយៈសេចក្ដីប្រកាសរបស់រដ្ឋាភិបាលដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅលើពិភពលោកកំពុងបន្ដបង្កើនផលប៉ះពាល់វិជ្ជមាន មកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរដ្ឋាភិបាល បាន និងកំពុងខិតខំប្រយុទ្ធប្រឆាំង និងទប់ស្កាល់ការរីករាដាលនៃវិបត្តិជំងែឆ្លង រួមជាមួយនឹងការព្យាយាមដោះស្រាយបញ្ហានានាដែលកំពុងប្រឈម ជាពិសេសជួយដល់វិស័យឯកជន និងកម្មករ និយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

នៅក្នុងសេចក្ដីប្រកាសដដែលនេះ រដ្ឋាភិបាលបានលើកឡើងថា វិស័យកាត់ដេរដែលពីមុន រងផលប៉ះពាល់ខ្វះវត្ថុធាតុដើម ដើម្បីផលិត ឥឡូវនេះបានជួបបញ្ហាប្រឈមថ្មីទៀត ដែលមានលក្ខណៈធ្ងន់ធ្ងរជាងមុន គឺភាពមិនមានតម្រូវការទំនិញ ពីទីផ្សារធំៗដែលជំងឺកូវីដ១៩ កំពុងតែបន្ដរាលត្បាតពិសេសនៅអឺរ៉ុប និងអាមេរិក។ ទន្ទឹមនឹងនេះវិស័យទេសចរណ៍ ក៏រងផលប៉ះពាល់កាន់តែខ្លាំងឡើង ដោយសារតែការភ័យខ្លាច ទូទៅរបស់ប្រជាពលរដ្ឋ និងការដាក់ចេញនូវវិធានការបន្ថែម របស់រដ្ឋាភិបាលនៃប្រទេសនានា ដែលរឹតត្បិតដល់ការធ្វើដំណើរ។

ឆ្លើយតបនឹងសភាពការណ៍ខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ចេញនូវវិធានការអន្ដរាគមន៍បន្ថែមជុំទី៣ ដើម្បីរួមចំណែកជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្មក៏ដូចជា ការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត ដោយបានដាក់ចេញនូវ វិធានការចំនួន ៩ចំណុច បន្ថែមទៀត ។
សេចក្ដីលម្អិត មានបញ្ជា់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម ៖

LEAVE A REPLY

Please enter your comment!
Please enter your name here