សម្តេចតេជោបង្ហាញពីការរីកចំរើនលើវិស័យសេដ្ឋកិច្ចកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើរសារជូនប្រជាពលរដ្ឋនៅក្នុងឱកាសប្រារព្ធពិធី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឈានចូលមកដល់ នាពេលខាងមុខន ដើម្បីបង្ហាញ ពីសមិទ្ធផលទាំង ឡាយ ដែលរាជរដ្ឋាភិបាល ខិតខំសម្រេចបាននៅក្នុងឆ្នាំ និងបង្ហាញ ពីការប្តេជ្ញាចិត្តដទៃទៀតសម្រាប់ អភិវឌ្ឍន៍ប្រទេសជាតិ និងលើកម្ពុជាជីវភាព របស់ប្រជាពលរដ្ឋ នៅក្នុងឆ្នាំថ្មី។

នៅក្នុងឆ្នាំ ២០២០នេះ បើទោះបី រាជរដ្ឋាភិបាល មិនអនុញ្ញាឱ្យមានការឈប់សម្រាកថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន នៅតែបន្តចេញសារជូនប្រជាពលរដ្ឋខ្មែរ បង្ហាញនូវរាល់សមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងឆ្នាំ២០១៩ និងបង្ហាញពីការងារជាច្រើនទៀត ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ និងជំរុញលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

សម្តេចតេជោ តាមរយៈ សារលិខិត ផ្ញើជូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ដែលត្រូវបានផ្សព្វផ្សាយនាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ បានរៀបរាប់ថា ឈរលើមូលដ្ឋានដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនិយោបាយ និងសន្តិភាពពេញលេញ នេះ ក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ តាមការប៉ាន់ស្មាន សេដ្ឋកិច្ចកម្ពុជា សម្រចបានកំណើនខ្ពស់ប្រមាណ ៧,១%។

កំណើនដ៏រឹងមាំងនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចំរើននៃវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសេចរណ៍ និងអចលនទ្រព្យជាដើ។ គួរកត់សម្គាល់ថា កម្ពុជាកម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។

កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក ។ ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៤ ៥៩៦ លានដុល្លារអាមេរិក ចំណែកឯការនាំចេញមាន ប្រមាណ ជាំង ១៤ ៩១ ៥ លានដុល្លារអាមេរិក ។

អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិត ទាប និងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិ បានកើនឡើងជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អ និងតុល្យភាពជញ្ជីងទូទាត់ ក៏មានភាពកាន់តែប្រសើរឡើងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈដែលកម្ពុជាបានរៀបចំការម្របសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនេះវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិប្បតេយ្យសេរិពហុបក្ស ដោយមិនមានការរើសអើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here