ក្រុមហ៊ុនចិនប្តេជ្ញាអភិវឌ្ឍន៍ “ឆ្នេរមាសឆ្នេរប្រាក់”នៅខេត្តព្រះសីហនុឱ្យក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ

0

ដោយវុត្ថា

ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន យូណាយ អ៊ិនធើណេសិនណល (ខេមបូឌា) ហ្វរេន អ៊ិនវេសមេន គ្រុប ខមភេនី លីមីធីត និង ក្រុមហ៊ុន យិៈចៀ ធួរីហ្សឹម ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុន បានប្តេជ្ញា អភិវឌ្ឍន៍“ឆ្នេរមាសឆ្នេរប្រាក់” ឱ្យក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ និងទាក់ទាញមួយនៅក្នុងតំបន់អស៊ី ទោះកម្ពុជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងក្តី។

លោក FU XIANTING ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុននេះ នៅក្នុងពិធី បរិច្ចាគម៉ាស់ ជូនខេត្តព្រះសីហនុកាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២០ ឱ្យដឹងថា ទោះបីថ្ងៃក្រោយ ជួបទុក្ខលំបាកអ្វីក៏ដោយ ក្រុមហ៊ុននៅតែបន្ត វិនិយោគតំបន់ឆ្នេរមាសឆ្នេរប្រាក់ ដើម្បីធ្វើឱ្យទីក្រុងថ្មី ព្រះសីហនុ-“ឆ្នេរមាសឆ្នេរប្រាក់” ក្លាយជាឋានសួគ៌ វិស្សមកាលទេសចរណ៍អន្តរជាតិ ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍ និងទទួលស្វាគមន៍ភ្ញៀវ គ្រប់ជាតិសាសន៍ ក្រោយពីការយកឈ្នះ លើវីរុសកូវីដ-១៩នេះ។

លោកបន្តថា ទីក្រុងថ្មីព្រះសីហនុ-“ឆ្នេរមាសឆ្នេរប្រាក់” បានបញ្ចប់ការរៀបចំបែបបទ ទៅតាមនីតិវិធីច្បាប់ និងបានបញ្ចប់ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទឹក អគ្គិសនី ផ្លូវ ប្រព័ន្ធទំនាក់ទំនង។ល។ ដែល សមស្របតាមលក្ខខណ្ ឌអភិវឌ្ឍន៍ខ្នាតធំ ហើយវីឡា និងសណ្ឋាគារមួយចំនួន ក៏បានចាប់ផ្តើមអាជីវកម្មផងដែរ។

លោកបន្ថែមថា លើសពីនេះ ក្រុមហ៊ុនបានបញ្ចប់ផ្លូវទេសចរណ៍មួយខ្សែ ដែលកំណត់យកសង្រ្គាម និងស្នេហារវាង“ព្រះរាជបុត្ រហ៊ុនទៀន និងរាម”ជាគោល ហើយផ្លូវទេសចរណ៍នេះទទួលបាន ការពេញចិត្តពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងខិតខំវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃកំពង់ផែ រោងចក្រទឹកស្អាត និងអនុស្ថានីយអគ្គិសនី។ល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនកំពុងរៀបចំការងារសាងសង់មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ សណ្ឋាគារសន្និសីទអន្តរជាតិ ទីលានវាយកូនហ្គោល មន្ទីរពេទ្យអន្តរជាតិ សាលារៀន និងអគារជាច្រើនទៀត ដែលទាំងអស់នេះអាចបំពេញលក្ខខណ្ឌទីផ្សារវិនិយោគបាន។

លោក FU XIANTING បញ្ជាក់ថា ទោះបីវីរុសកូវីដ-១៩បានដាក់កម្រិត លើការដឹកជញ្ជូន សម្ភារៈនិងការអភិវឌ្ឍន៍ នៅឆ្នេរមាសឆ្នេរប្រាក់ ក៏ដោយថ្នាក់ដឹកនាំក្រុមហ៊ុននេះ ជឿជាក់ថា វាគ្រាន់តែជាការលំបាកបណ្តោះអាសន្នប៉ុណ្ណោះ ព្រោះពិភពលោក ក្នុងវាសនាតែមួយ”នេះ នឹងរួមសាមគ្គីគ្នា ព្រមទាំងយកឈ្នះវីរុសកូវីដ-១៩នេះ ដោយភាពវៃឆ្លាត របស់ប្រជាជនក្នុងសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here