ធនាគារធំមួយរបស់កូរ៉េខាងត្បូងជោគជ័យក្នុងការឈានជើងចូលទីផ្សារកម្ពុជា

0

ដោយ ប៊ី

ភ្នំពេញ៖ ធនាគារ KB Kookmin បានសម្រេចការពង្រីកអាជីវកម្មរបស់ខ្លួននៅទីផ្សារអាស៊ីអាគ្នេយ៍ ដោយមានកម្ពុជា និងមីយ៉ាន់ម៉ា។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃនេះ។

អង្គភាពធនាគារ KB Kookmin គ្រុប បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ចប់ការទូទាត់ប្រាក់ ៦០៣ លានដុល្លារកាលពីថ្ងៃសុក្រសម្រាប់ភាគហ៊ុនចំនួន ៧០ ភាគរយនៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលជាស្ថាប័នទទួលយកប្រាក់កម្ចីនៅកម្ពុជា។

ការកាន់កាប់ថ្មីនេះបានអនុញ្ញាតឱ្យក្រុមហ៊ុន KB Financial បញ្ចូលប្រាសាក់នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

ក្រុមហ៊ុន KB Kookmin ដែលបានជំរុញឱ្យមានកាន់កាប់ប្រាសាក់ ចាប់តាំងពីក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានឯកភាពលើផែនការកាលពីខែ ធ្នូ ឆ្នាំ ២០១៩ បានឱ្យដឹងថា ខ្លួននឹងទទួលទិញភាគហ៊ុន ៣០ ភាគរយទៀតនៅក្នុងក្រុមហ៊ុនហិរញ្ញវត្ថុកម្ពុជានេះ។

យោងតាមធនាគារកូរ៉េខាងលើ ប្រាសាក់មានប្រហែល ១៨០ បណ្តាញនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានចំណែកទីផ្សារ ៤១,៤ ភាគរយ និងចំណេញត្រឡប់មកវិញ ២៩,៤ ភាគរយលើភាគហ៊ុននៅឆ្នាំ ២០១៨។ ប្រាក់ចំណូលសុទ្ធរបស់ខ្លួនមានចំនួន ៧៨ លានដុល្លារនៅឆ្នាំនោះ។

មន្ត្រី KB Kookmin បាននិយាយថា “ការទិញប្រាសាក់ថ្មីៗនេះនឹងក្លាយជារបត់ដ៏សំខាន់មួយសម្រាប់ធនាគាររបស់យើងដើម្បីពង្រីកបណ្តាញនៅអាស៊ី។ ក្នុងរយៈពេលវែង យើងមានបំណងក្លាយជាធនាគារឈានមុខគេនៅកម្ពុជា ដោយប្រែក្លាយប្រាសាក់ទៅជាធនាគារពាណិជ្ជកម្ម”។

នៅប្រទេសមីយ៉ាន់ម៉ា ធនាគារ KB Kookmin បានទទួលការយល់ព្រមបឋមសម្រាប់អាជ្ញាប័ណ្ណធនាគារកាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយធនាគារអភិវឌ្ឍន៍កូរ៉េ និងធនាគារឧស្សាហកម្មកូរ៉េ។

ធនាគាររំពឹងថានឹងទទួលបានការយល់ព្រមចុងក្រោយ បន្ទាប់ពីបញ្ចប់រយៈពេលត្រៀមប្រាំបួនខែ។

ប្រសិនបើទទួលបានការយល់ព្រមចុងក្រោយ ធនាគារ KB Kookmin នឹងត្រូវបានអនុញ្ញាតឱ្យបង្កើតសាខារហូតដល់ទៅ ១០ នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងធ្វើប្រតិបត្តិការធនាគារគ្រប់ប្រភេទ រួមទាំងហិរញ្ញវត្ថុក្រុមហ៊ុន និងលក់រាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here