ដោយ ប៊ី
ភ្នំពេញៈ រដ្ឋាភិបាលស៊ុយអ៊ែត និង UNDP នៅថ្ងៃនេះបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន ៣,៣៤លានដុល្លារអាមេរិកដើម្បីគាំទ្រ បម្រែបម្រួលអាកាសធាតុនៅកម្ពុជារយៈពេល៣ឆ្នាំ។
សម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា (CCCA) គឺជាកម្មវិធីផ្លាស់ប្តូរអាកាសធាតុដ៏លេចធ្លោមួយនៅកម្ពុជា ដែលអនុវត្តន៍ដោយ UNDP និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់កម្មវិធីស ម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ។
កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា បានសហការជាមួយរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថាន និងវិស័យឯកជន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០៩ ។
លោក Bjorn Haggmark ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការផ្លាស់ប្តូរអាកាសធាតុ គឺជាការគំរាមកំហែង ដែលមានហើយទាមទារឱ្យមានវិធានការណ៍លឿននិងមានមហិច្ឆតា។

លោកបានមានប្រសាសន៍ថា “កម្មវិធី CCCA អនុញ្ញាតឱ្យតួអង្គសំខាន់ៗជាច្រើននៅក្នុងប្រទេសកម្ពុជាធ្វើការងារបន្ថែមទៀត ដើម្បីការពារបរិស្ថានកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងដើម្បីពង្រឹងការអនុវត្តកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ប្រទេសស៊ុយអែតគាំទ្រតាមវិធីនេះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”៕






