ដោយ វុត្ថា
ភ្នំពេញ៖ ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បតិ្តទាំងឡាយណា ដែលប្តីប្រពន្ធទាំងសងខាង ឬ តែម្ខាងទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ក្នុងលក្ខណៈជាប្រាក់បៀវត្សរ៍ ឬ ប្រាក់ឈ្នួល ឬ ប្រាក់កម្រៃឬ ប្រយោជន៍នានាផ្សេងពីចំនុចទាំង ៣ ខាងលើ ។
ឧទាហរណ៍៖ ប្តីធ្វើការជាមន្ត្រីរាជការ និងទទួលបានប្រាក់បៀវត្ស១លានរៀល ក្នុងមួយខែ ក្នុងអំឡុងពេលអាពាហ៍ពិពាហ៍។ ហេតុដូច្នេះហើយប្រាក់បៀវត្សរបស់ប្តី ត្រូវចាត់ទុកជាទ្រព្យសម្បត្តិរួមរបស់ប្តី និងប្រពន្ធ។ ក្នុងករណីប្រាក់ចំណូលដែលប្តីរកបានតែម្ខាង ហើយប្រពន្ធត្រឹមតែជាស្ត្រីមេផ្ទះ ធ្វើតែការងារគេហកិច្ច (ការងារក្នុងផ្ទះ) តើប្រាក់ចំណូលដែលប្តីរកបានតែម្ខាងត្រូវចាត់ទុកថាវាជាទ្រព្យរួម ឬ ទ្រព្យដោយឡែក?






