ដោយ ប៊ី
អន្តរជាតិៈ ប្រទេសចិនលែងឈរលើកំពូលតារាង នៃវិនិយោគិនបរទេសកំពូលទាំង៣ នៅក្នុងប្រទេសអាល្លឺម៉ង់ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍ ខណៈពេលនេះរដ្ឋាភិបាលចិន កំពុងផ្តោតលើការជំរុញសេដ្ឋកិច្ចស្រុក ជាជាងធ្វើការវិនិយោគនៅក្រៅប្រទេស។ នេះបើយោងតាមទិន្នន័យផ្លូវការ របស់ក្រុមហ៊ុនអាល្លឺម៉ង់មួយចេញផ្សាយផ្សាយនៅថ្ងៃពុធនេះ។
តួលេខចងក្រងដោយក្រុមហ៊ុនអាឡឺម៉ង់ ពាណិជ្ជកម្ម និងវិនិយោគ (GTAI) ដែលជាស្ថាប័នរដ្ឋាភិបាលបានបង្ហាញថា ប្រទេសចិនបានក្លាយជាវិនិយោគិនលំដាប់ទី៤ នៃការវិនិយោគផ្ទាល់ពីបរទេសនៅអាល្លឺម៉ង់ ខណៈវិនិយោគិនលំដាប់ទី១ គឺសហរដ្ឋអាមេរិក ទី២ អង់គ្លេស និងទី៣ ស្វីស។
លោក Robert Hermann នាយកគ្រប់គ្រងក្រុមហ៊ុន GTAI បានបញ្ជាក់ថា ការធ្លាក់ចុះនៃវិនិយោគចិននេះ ជាយុទ្ធសាស្ត្រសេដ្ឋកិច្ច ជំរុញដោយរដ្ឋាភិបាលចិន និងផ្តោតលើការជំរុញសេដ្ឋកិច្ចក្នុងស្រុក ជាមួយនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។
លោក Hermann មានប្រសាសន៍ថា “រដ្ឋាភិបាលចិនធ្វើនិយ័តកម្ម លើការនាំចេញមូលធន(ទុនវិនិយោគខាងក្រៅប្រទេស)។ ប្រទេសនេះ ផ្តោតកាន់តែខ្លាំងឡើងលើការជំរុញការវិនិយោគក្នុងស្រុក”។
ទិន្នន័យបានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាអ្នកវិនិយោគធំជាងគេនៅប្រទេសអាល្លឺម៉ង់ ដោយមាន៣០២គម្រោងកាលពីឆ្នាំមុន បន្ទាប់មកអង់គ្លេសមាន១៨៥គម្រោង និងប្រទេសស្វីសមាន១៨៤គម្រោង។
ប្រទេសចិន ដែលជាវិនិយោគិនធំលំដាប់ទី៣ នៅប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០១៨ បានធ្លាក់មកនៅលំដាប់ទី៤ ចាប់តាំងពីឆ្នាំ២០០៩ នៅពេលដែលក្រុមហ៊ុន GTAI ចាប់ផ្តើមចងក្រងទិន្នន័យ។
ចក្រភពអង់គ្លេស បានកើនឡើងពីចំណាត់ថ្នាក់ទីបួន ដើម្បីក្លាយជាវិនិយោគិនបរទេសធំទី២ នៅប្រទេសអាល្លឺម៉ង់ ខណៈក្រុមហ៊ុននានាបានព្រួយបារម្ភថាBrexit នឹងរារាំងការចូលទៅកាន់ទីផ្សារតែមួយ របស់សហភាពអឺរ៉ុបក្នុងការបង្កើតសាខានៅអឺរ៉ុប៕






