ដោយ ហ្សូលី
ប៉េកាំងៈ គម្រោងខែ្សក្រវ៉ាត់១ផ្លូវ១ ជាក្តីស្រម៉ៃរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលចង់ពង្រួបពង្រួម អំណាចរបស់ខ្លួននៅក្នុងតំបន់អាស៊ី ប៉ុន្តែនៅពេលនេះចិនបានផ្លាស់ប្តូរយុទ្ធសាស្រ្តបោះបង់ចោលគម្រោងនេះ ហើយងាកទៅរកលោកខាងលិចវិញនៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។
គណបក្សសាធារណរដ្ឋ បានលើកឡើងពីសំណើរការអភិវឌ្ឍ នៅតំបន់លោកខាងលិច នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដូចជា កំពង់ផែសមុទ្រទឹកជ្រៅ កំពង់ផែផ្លូវដែកក្នុងប្រទេស ផ្តោតសំខាន់លើសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការប្រើប្រាស់ធ្យូងថ្មស្អាត តំបន់ឧស្សាហកម្ម ប្រព័ន្ធអ៉ីនធឺណែតល្បឿនលឿន និងបន្ថយអាទិភាពលើគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ។
គម្រោងថ្មីនេះបានដាក់ឈ្មោះថា យុគសម័យថ្មី (New Era) ដែលរដ្ឋាភិបាលចិនបានលើកឡើង នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការជាតិប្រជាជាតិចិនស្តីពីការប្រឹក្សាគោលនយោបាយ ដែលបានធ្វើឡើងកាលពីសប្តាហ៍មុន ដោយផ្តោតសំខាន់ទៅលើគម្រោង “យុគសម័យថ្មី” និងការអភិវឌ្ឍរបស់ចិននៅលើទឹកដីលោកខាងលិច។
ចិនផ្តោតនៅលើលោកខាងលិច ប៉ុន្តែជ្រើសរើសតែប្រទេសណា ដែលមិនទាន់អភិវឌ្ឍន៍ទូលំទូលាយ លើកលែងតែការទាញយកឧស្ម័ន្ន ប្រេង និងរ៉ែ។
គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ត្រូវបានដកចេញពីបញ្ជីអាទិភាព ដែលចំនុចនេះស្ថិតនៅក្រោមគម្រោងអភិវឌ្ឍរបស់ចិន ជាមួយលោកខាងលិចទាំងអស់។ ការស្ថាបនានូវកំពង់ផែក្នុងស្រុក បានចេញដំណើរការជាបណ្តើរៗហើយ។
ជាក់ស្តែងដូចជា ការបង្កើតកំពង់ផែផ្លូវដែកអន្តរជាតិ ក្នុងតំបន់សេដ្ឋកិច្ចពិសេស Chengdu កំពុងមានដំណើរការសាងសង់ដូចគ្នា។
ពេលនេះ មហាយក្សចិនយកចិត្តទុកដាក់ ទៅលើការរុករកថ្មីនៃបច្ចេកវិទ្យា ជាជាងសន្តិសុខ និងការគ្រប់គ្រងអំណាចខ្លួននៅក្នុងតំបន់អាស៊ី ព្រោះរដ្ឋាភិបាលបានចំណាយរាប់ពាន់លានដុល្លារ ក្នុងការគាំទ្រការស្រាវជ្រាវបច្ចេកវិទ្យាថ្មី៕ ប្រភពAsia Times៕






