ដោយ វុត្ថា
ភ្នំពេញៈ គេហទំព័រ Propertyarea.asia សូមលើកយកសំណួរចម្លើយមួយចំនួន ទាក់ទងនឹងនិតិវិធីរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីឲ្យសាធារណៈជនបានជ្រាប។
សំណួរៈ តើទំនិញប្រភេទណាខ្លះដែលមិនត្រូវអនុញ្ញាតបណ្តោះអាសន្នឱ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់?
ចម្លើយៈ មុខទំនិញដែលមិនត្រូវបានអនុញ្ញាត ជាបណ្តោះអាសន្នឱ្យដឹកជញ្ជូនក្រោមរបបគយឆ្លងកាត់ គឺ៖
- បណ្តាមុខទំនិញហាមឃាត់ដាច់ខាត ក្នុងការនាំចេញនាំចូល តាមបញ្ញត្តិអនុក្រឹត្យលេខ ២០៩ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ ។
- បណ្តាមុខទំនិញផ្សេងទៀត ដែលមានវេទយិតភាពខ្ពស់ និងអាចប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពសាធារណៈដូចជា គ្រឿងសាស្ត្រាវុធ ជាតិផ្ទុះ សម្ភារៈបរិក្ខារយោធា គ្រឿងញៀន និងសារធាតុប្រកបដោយគ្រោះថ្នាក់ផ្សេងទៀត។
- បណ្តាមុខទំនិញ ដែលត្រូវបានហាមឃាត់មិនឱ្យដឹកជញ្ជូនឆ្លងកាត់ ដោយកិច្ចព្រមព្រៀងអន្តរជាតិនានា ក៏ដូចជាធម្មនុញ្ញសហប្រជាជាតិ ដូចជាបណ្តាសត្វនិងរុក្ខជាតិព្រមទាំងបំណែកសត្វនិងរុក្ខជាតិ ដែលឈានទៅបាត់បង់ វត្ថុបុរាណ ឬសារធាតុនុយក្លេអ៊ែរជាដើម៕