តើពិភពលោកត្រៀមខ្លួនសម្រាប់ទីក្រុងឆ្លាតវៃ (Smart Cities) ហើយឬនៅ?

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញ៖ ការរៀបចំទីក្រុងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃគឺជាគម្រោងមួយដែលកំពុងមានភាពទាក់ទាញក្នុងការអភិវឌ្ឍនៅជុំវិញសកលលោក។ តើពិភពលោកបានត្រៀមខ្លួនក្នុងការទទួលគម្រោង ទីក្រុងឆ្លាតវៃ (Smart Cities) ហើយឬនៅ?

យោងតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនប្រជាជនដែលរស់នៅតាមតំបន់និមួយៗនិងមានការកើនឡើងជារៀងរាល់ឆ្នាំ ប្រមាណ ១.៦៣ ភាគរយ ចាប់ពីចន្លោះឆ្នាំ ២០២០ និង ២០២៥។ ប្រជាជនចំនួនពាក់កណ្តាលនៃប្រជាសាស្រ្តពិភពលោកបាននាំគ្នាទៅរស់នៅក្នុងទីក្រុងធំៗ មានកំណើនជាង ៦០ ភាគរយ នៅឆ្នាំ ២០៥០។ ជាមួយនឹងការចំណាកស្រុកទៅរស់នៅកណ្តាលក្រុងនេះបានធ្វើមនុស្សជាច្រើនរំពឹងពីភាពលេចធ្លោនៃ ទីក្រុងឆ្លាតវៃ (Smart Cities) ដើម្បីជួយកាត់បន្ថយសម្ពាធហេដ្ឋារចនាសម្ព័ន្ធនៃកំណើនប្រជាជន។

ការផ្ទុះឡើងនៃទីក្រុងឆ្លាតវៃ

ទីក្រុងឆ្លាតវៃ Smart City គឺជាការអភិវឌ្ឍឱ្យមាននៅការរស់នៅតាមលក្ខណៈបច្ចេកវិទ្យាថ្មី ICT ដែលជួយគាំទ្រដល់ប្រព័ន្ធនិងគុណភាពនៃការរស់នៅរបស់ប្រជាជន។ វាគឺសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ជួយឱ្យគុណភាពខ្យល់នៅក្នុងទីក្រុងមានភាពល្អប្រសើរ និងបង្កើនប្រសិទ្ធភានៃមធ្យោបាយប្រើប្រាស់ថាមពលក្នុងគោលបំណងរក្សាបរិស្ថាន។ គម្រោងនេះបានកកើតឡើងតាំងពីមុនការផ្ទុះនៃវីរុស Covid-19 មកម្ល៉េះ ដែលមានប្រទេសជាច្រើនកំពុងអនុវត្តដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ហុងកុង ថៃ ក្នុងនោះក៏មានកម្ពុជាផងដែរ រួមទាំងបណ្តារប្រទេសមួយចំនួនទៀត។

ទីក្រុង Las Vegas នៅអាមេរិកបានប្រកាសថា ទឹកប្រាក់ចំនួន ៥០០លានដុល្លារ នឹងត្រូវយកទៅប្រើប្រាស់លើការបង្កើតទីក្រុងឆ្លាតវៃនេះនៅរយៈពេល ៧ ឆ្នាំ ទៅមុខ ដើម្បីបង្ហាញថា រដ្ឋាភិបាលបានគិតគូរហ្មត់ចត់ទៅលើការផ្លាស់ប្តូរទីក្រុងក្រោមប្រព័ន្ធឌីជីថល និងជាដំណោះស្រាយអភិវឌ្ឍទីក្រុង។ លើសពីនេះវាអាចបង្កើតឱកាសមុខជំនួញសេវាកម្មចំនួន ២.៥ទ្រីលានដុល្លារផងដែរ។

ជាក់ស្តែងកម្ពុជា សហការជាមួយអង្គការជប៉ុន JICA កំពុងរៀបចំពិគម្រោងបង្កើតទីក្រុងឆ្លាតវៃនៅ ភ្នំពេញ សៀមរាប និងបាត់ដំបង ដោយភាគីជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ឱ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសថៃគ្រោងនឹងសម្រេចគោលដៅទីក្រុងឆ្លាតវៃរបស់ខ្លួននៅឆ្នាំ ២០២២ ហើយកំពុងមានការឈានមុខគេក្នុងការបង្កើតទីក្រុងឆ្លាតវៃនេះ ដោយមានគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មវិនិយោគ ការដឹកជញ្ជូនក្នុងតំបន់ និងជាច្រកយុទ្ធសាស្រ្តមួយទៅកាន់អាស៊ី៕


ចែករំលែក