ដោយវុត្ថា
កណ្តាលៈ អភិបាលខេត្តកណ្តាល លោក គង់សោភណ្ឌ័ និងចូលរួមជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី«វឌ្ឍនភាព សមិទ្ធិផលការងារធំៗនិងទិសដៅការងារបន្ដ ដែលរដ្ឋបាលខេត្តកណ្តាល សំរេចបានរយះពេលមួយឆ្នាំ» នៅព្រឹកថ្ងៃទី២៨ឧសភា ស្អែកនេះ នាទីស្ដីការគណៈរដ្ឋមន្ដ្រី។
ក្នុងសន្និសីទនេះ រដ្ឋបាលខេត្តកណ្តាល និងបង្ហាញ ពីវឌ្ឍនភាពនិងសមិទ្ធិផលការងារធំៗដែលសំរេចរយៈពេល១ឆ្នាំ ដូចជា
១-គំរោងសាងសង់ រោងចក្រអគ្គិសនីកម្លាំង៤០០ម៉េហ្គាវ៉ាត់
២- គំរោងសាងសង់ ប្រព្រឹត្តកម្មទឹកកង្វក់ក្រុងតាខ្មៅ
៣-គំរោងសាងសង់ ព្រលានយន្តហោះភ្នំពេញថ្មី នៅស្រុកស្អាង កណ្តាលស្ទឹងនិងក្រុងតាខ្មៅ។
៤-គំរោងសាងសង់មជ្ឈមណ្ឌល ព្យាបាលនិងស្តារនិតិសម្បាទា អ្នកញៀនគ្រឿងញៀន។
៥-គំរោងសាងសង់ ច្រកទ្វារអន្តរជាតិជ្រៃធំ
៦-បញ្ចប់ជួលដីអោយបរទេស និងការបិទច្រករបៀង
៧-ការរៀបចំប្លង់គោលដៅជ្រៃធំ និងក្រុងតាខ្មៅ
៨-ការសាសាងសង់ ក្រវាត់ផ្លូវក្រុងទី២និងទី៣
៩-ការបោះបង្គោលដីរដ្ឋ តាមអនុក្រិត្យរបស់រាជរដ្ឋាភិបាល
១០-ការបង្កើតច្រកចេញចូលតែមួយ និងការិយាលយ័ប្រជាជន
១១-ការធ្វើច្រាំងការពារបង្គោលព្រំដែននិងធ្វើច្រាំងរយៈពេលវែង
១២-ការរៀបចំហេដ្ឋារចនាសម្ពន្ធ័ និងសមិទ្ធិផលនានា នៅតាមព្រំដែន
១៣- ការរៀបចំពិធីបុណ្យអុំទូក និងសង្ក្រាន្តឆ្នាំថ្មី
១៤-សាងសង់សួនកុមារនៅក្រុងតាខ្មៅព្រមទាំងសមិទ្ធិផលជាច្រើនទៀតដែ លរដ្ឋបាលខេត្តសំរេចបានរយះពេលមួយឆ្នាំនេះ។

សន្និសីទនេះ រៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល សំរបសំរួលដោយ លោក ផៃស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រិ និងជាប្រធានអង្គភាពអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបង្ហាញជូនសាធារណៈជន ឲ្យបានយល់ច្បាស់ពីសកម្មភាព សមិទ្ធផល និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកណ្តាល ក្នុងទិសដៅស្នួល ជំរុញគោលនយោបាយ អភិបាលកិច្ចល្អ ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបទៅ នឹងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល៕






