ដោយ ប៊ី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន KrisEnergy បាននិយាយថា ការអភិវឌ្ឍន៍ប្លុកA នៅក្នុងតំបន់ប្រេងអប្សរារបស់អាងគឺជាមូលដ្ឋានគ្រឹះ ឬជាក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមហ៊ុន KrisEnergy ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៩ ដែលចេញផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

លោក Tan Ek Kia ប្រធានប្រតិបត្តិក្រុមហ៊ុនបាននិយាយថា អណ្តូងប្រេងនៅប្លុកA មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុន ដោយកត់សម្គាល់ថា គម្រោងនេះនឹងក្លាយជាប្រវត្តិសាស្ត្រ សម្រាប់ព្រះរាជាណាចក្រកម្ពុជា។
បច្ចុប្បន្ន មានការងារភូមិសាស្ត្រ និងភូគព្ភសាស្ត្រជាច្រើនត្រូវបានអនុវត្តនៅក្នុងប្លុក ក៏ដូចជាការរុករករ៉ែ និងការវាយតម្លៃ។
លោកបានកត់សម្គាល់ថា ក្នុងចំណោមអណ្តូងទាំង២៧ ដែលខួងនៅក្នុងតំបន់អាជ្ញាប័ណ្ណ ក្នុងនោះ២៣បានជួបប្រទះប្រេង និងឧស្ម័ន។
ដោយសារដែនទឹកកម្ពុជា មិនទាន់ផលិតប្រេងបាន លោកមានប្រសាសន៍ថា ក្រុមហ៊ុន កំពុងប្រកាន់យកនូវវិធីសាស្ត្រប្រុងប្រយ័ត្ន និងអណ្តូងប្រេងសម្រាប់ដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍។
លោកបន្តថា “នៅពេលដំណើរការនៅឆ្នាំនេះ យើងនឹងអាចសង្កេតមើលការអនុវត្តអាងស្តុកប្រេង និងកត់ត្រាទិន្នន័យមានតម្លៃផ្សេងៗទៀត ដើម្បីរៀបចំដំណើរឆ្ពោះទៅមុខសម្រាប់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់” ។ លោកបន្តថា “សព្វថ្ងៃនេះយើងជឿជាក់ថា វាមានសក្តានុពលសម្រាប់វេទិកាចំនួន៣ បន្ថែមទៀតនៅក្នុងតំបន់អប្សរា និងតំបន់ប្រេងអប្សរា ជាផ្នែកមួយនៃប្រាំពីរនៅក្នុងប្រទេសកម្ពុជាប្លុក A ដែលត្រូវបានគេរំពឹងថាជាទ្រព្យ ដែលរកប្រាក់ចំណូលបានខ្ពស់បំផុត នៅក្នុងផលប័ត្ររបស់ក្រុមក្នុងរយៈពេលយូរ” ។
លោក Tan បានបន្ថែមទៀតថា ការងារលើគ្រឿងបរិក្ខារអប្សរា កំពុងស្ថិតក្នុងដំណាក់កាលជឿនលឿន ទោះបីជាមានការពន្យារពេលនៃការប្រគល់សម្ភារៈ និងឧបករណ៍ និងការរំខានដល់ចលនាបុគ្គលិក និងការងារក៏ដោយ ដោយសារតែការរឹតត្បិតពីជំងឺ COVID-19 ។
លោកបានមានប្រសាសន៍ថា “ទោះយ៉ាងណាយើងនៅតែបន្តប្រតិបត្តិការ ដែលអាចធ្វើទៅបាន ហើយកំពុងសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ និងអ្នកម៉ៅការដើម្បីកាត់បន្ថយការពន្យារពេល” ។

ក្រុមហ៊ុន KrisEnergy និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីខែសីហាឆ្នាំ២០១៧ ក្រោមកិច្ចព្រមព្រៀង៩៥ភាគរយ នៃផលប្រយោជន៍ការងាររបស់ក្រុមហ៊ុន និង៥ភាគរយទៀតដែលនៅសល់របស់រដ្ឋាភិបាល។
ក្រុមហ៊ុនក្នុងឆ្នាំ ២០១៩ ចំណាយប្រាក់ប្រមាណ៤៦,៦លានដុល្លារ ដែលបានផ្តោតជាចំបង ទៅលើការអភិវឌ្ឍអណ្តូងប្រេងអប្សរារបស់ប្រទេសកម្ពុជាក្នុងប្លុក A ៕






