រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន Prince International Airlines បើកការហោះហើរ មួយទៀត

ចែករំលែក

ដោយវុត្ថា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ (AOC)ដល់ក្រុមហ៊ុនអាកាសចរណ៏កម្ពុជា១ទៀត គឺ ក្រុមហ៊ុន Prince International Airlines ដែលមានលោកស្រី Yifei JIANG ជាប្រធានក្រុមប្រឹក្សាភិបាល។

លោកនាយឧត្តមសេនីយ៍ បណ្ឌិតម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល  បានឱ្យដឹងនៅថ្ងៃនេះថា មុខនឹងឈានដល់ការប្រគល់ វិញ្ញាបនបត្រ័ប្រតិបត្តិការហោះហើរ(AOC) ក្រុមហ៊ុនត្រូវបំពេញនូវលក្ខ​ខណ្ឌបច្ចេកទេស ដែលមានចំនួន៥ដំណាក់កាល ត្រួតពិនិត្យយ៉ាងតឹងរឹងដោយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្របតាមបទប្បញ្ញត្តិកម្ពុជា ដើម្បីធានានូវប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងអាចប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរចំនួយ០៧ គឺ 1- Cambodia Angkor Air, 2-Sky Angkor Airlines 3-Bassaka Air 4-JC (Cambodia)International Airlines 5-Lanmei Airlines 6-Cambodia Airways 7- Prince International Airlines រួមទាំង ក្រុមហ៊ុន Helicopter ចំនួន០២ គឺ 1-Helicopter Cambodia និង 2-Helistar Cambodia៕


ចែករំលែក

LEAVE A REPLY

Please enter your comment!
Please enter your name here