កម្ពុជាសិ្ថតក្នុងគោលដៅសុវត្ថិភាពរបស់ថៃក្នុងការបើកជើងហោះហើរឡើងវិញ

0

ដោយ ៖ ប៊ី
ភ្នំពេញ៖ មជ្ឈមណ្ឌលរដ្ឋបាលពិនិត្យស្ថានភាពជំងឺ Covid-19 (CCSA) របស់ថ្ងៃ កាលពីថ្ងៃសុក្រកន្លងមកនេះ បានអនុម័តជាគោលការណ៍សំណើសម្រាប់ “ការធ្វើដំណើរតាមផ្លូវអាកាស” ជាមួយបណ្តាប្រទេសដែលខ្លួនបានជ្រើសរើស ដោយប្រទេសទាំងនោះគ្រប់គ្រងជំងឺCOVID-19បានយ៉ាងមានប្រសិទ្ធភាព។

កម្ពុជា ជាប្រទេសមួយស្ថិតក្នុងទិសដៅដែលមានសុវត្ថិភាពដើម្បីបើកជើងហោះហើរ។ នេះបើយោងតាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ថៃ។
ការអនុម័តនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំ CCSA កាលពីម្សិលមិញដោយអ្នកនាំពាក្យរបស់ខ្លួនលោក Taweesilp Visanuyothin ។ សំណើនេះត្រូវបានដាក់បញ្ចូលដោយរដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul។

លោករដ្ឋមន្រ្តីបានប្រាប់អ្នកសារព័ត៌មានមុនកិច្ចប្រជុំបានចាប់ផ្តើមថា លោកបានបង្កើតគំនិតនៃការភ្ជាប់រវាងប្រទេសថៃ និងបណ្តាប្រទេសដែលអាចគ្រប់គ្រងការរីករាលដាលនៃវីរុសនេះប្រកបដោយប្រសិទ្ធភាព។

នៅក្រោម “ការធ្វើដំណើរតាមផ្លូវអាកាស” ដែលបានស្នើឡើងនោះ ប្រទេសនីមួយៗនឹងអនុម័តការត្រួតពិនិត្យសុខភាពសម្រាប់ភ្ញៀវ ដែលមកដល់។
លោករដ្ឋមន្រ្តីបាននិយាយថា ជាគោលការណ៍កន្លែងដែលមានការរីករាលដាលនៃ Covid-19 ស្ថិតក្នុងការគ្រប់គ្រង នឹងត្រូវបានពិចារណាជាមុន។
ក្រុមគោលដៅទីមួយគឺអ្នកជំនួញដែលមានសក្តានុពលចំណាយខ្ពស់ និងមានផែនការធ្វើដំណើរ។ លោកបន្តថា ពួកគេងាយឃ្លាំមើល ដូចអ្នកដែលស្វែងរកសេវាវេជ្ជសាស្រ្ត ដែលមានអំណាចនៃទិញខ្ពស់ផងដែរ។

លោកបានមានប្រសាសន៍ថា “ក្នុងចំណោមប្រទេសគោលដៅ មានអូស្រ្តាលី នូវែលសេឡង់ កម្ពុជា ចិន ហុងកុង ម៉ាកាវ ជប៉ុន ឡាវ មីយ៉ាន់ម៉ា វៀតណាម កូរ៉េខាងត្បូង និងបណ្តាប្រទេសមជ្ឈឹមបូព៌ា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here