កម្ពុជាបាននាំអង្ករចេញបាន៣៥៦ពាន់តោនទៅកាន់ទីផ្សារអន្តរជាតិ ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

0

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា   ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ នេះ កម្ពុជា បាននឹងអង្ករចេញទៅក្រៅប្រទេសមានចំនួន៣៥៦ពាន់តោន  កើនឡើងប្រមាណ ៤២ , ៣៤ ភាគរយ បើធៀបទៅនឹង រយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៩ កន្លងមកនេះ។

លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ» នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២០នេះឱ្យដឹថា  ការនាំចេញទៅកាន់ប្រទេសចិន បានកើនឡើងប្រមាណ២៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នា២០១៩។

លោកបន្តថា ជាមួយគ្នានេះ ចំពោះការនាំចេញទៅកាន់ប្រទេសនូវសហភាពអឺរ៉ុបកើនឡើងប្រមាណ៥៦ភាគរយ បើទោះបីកម្ពុជាស្ថិតនៅក្នុងបញ្ហាប្រឈម ចំពោះការព្យួរប្រព័ន្ធអនុគ្រោះពន្ធEBAយ៉ាងណាក្តី។ ម្យ៉ាងទៀត ការនាំចេញទៅកាន់ទីផ្សារអស៊ាន៤៥ភាគរយ  ប្រទេសឥណ្ឌា និងប្រទេសផ្សេងៗមានចំនួន៧៦ភាគរយ ។

លោកបន្ថែមថា ការកើនឡើងនេះ ដោយសារតែផលិតផលកសិកម្មរបស់កម្ពុជាជាពិសេស ការផលិតអង្ករមានគុណភាពល្អ និង ភូត្តគាមអនាម័យ និងមានស្តង់ដារខ្ពស់ និងម៉្យាងទៀត បើទោះបីកម្ពុជាជួបបញ្ហាជំងឺកូវីដ១៩ ក៏ដោយ ក៏យើងឃើញមានកើនឡើង។

លោកបន្ថែមថា ជាមួយគ្នានេះនៅតាមបណ្តាប្រទេសមួយចំនួនទៀត នៅតែបន្ត បញ្ជាទិញអង្ករពីកម្ពុជា ដោយមានការកើនឡើងជាបន្តបន្ទាប់ ក្នុងអំឡុងពេលនៃការរាតត្បា​តនូវជំងឺកូវីដ១៩។

លោកងិន ឆាយបានបន្តដោយសម្តែងសុទិដ្ឋិនិយមផងងដែរថា តាមការប៉ាន់ស្មាន នៅពេលដំណាច់ឆ្នាំ២០២០នេះ កម្ពុជារំពឹងថា ការនាំចេញអង្កររបស់កម្ពុជាជិត១លានតោន ឬអាច៨០ម៉ឺនតោន ដែលកាលពីឆ្នាំ ២០១៩ កន្លងមកនេះ៦០ម៉ឺនតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here