ដោយ ប៊ី
ភ្នំពេញៈ ការអភិវឌ្ឍនៅអាស៊ីនឹងកើនឡើងតិចតូចនៅឆ្នាំ២០២០នេះ ខណៈដែលវិធានការណ៍ទប់ស្កាត់ ដើម្បីទប់ស្កាត់ជំងឺឆ្លងវីរុសជំងឺកូវីដ១៩ បានរារាំងសកម្មភាពសេដ្ឋកិច្ចនិងធ្វើឱ្យតម្រូវការខាងក្រៅចុះខ្សោយ។ នេះបើយោងតាមការព្យាករណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ។
នៅក្នុងរបាយការណ៍បំពេញបន្ថែម លើការបោះពុម្ពផ្សាយសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនចក្ខុវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២០ ដែលបានចេញផ្សាយនៅក្នុងខែមេសា ធនាគារអភិវឌ្ឍន៍អាស៊ីព្យាករណ៍ពីកំណើនស្ទើរដកសូន្យ (០.១) សម្រាប់តំបន់នេះ ក្នុងឆ្នាំ២០២០ ។ កំណើននេះធ្លាក់ចុះពីការព្យាករណ៍២,២%កាលពីខែមេសា ហើយនឹងជាកំនើនទាបបំផុតសម្រាប់តំបន់ចាប់តាំងពីឆ្នាំ១៩៦១ ។
យ៉ាងណានៅឆ្នាំ២០២១ សេដ្ឋកិច្ចតំបន់នេះ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៦,២% ដូចការព្យាករណ៍កាលពីខែ មេសា។ កម្រិតផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២១ នឹងនៅតែទាបជាងអ្វីដែលបានប្រមើលមើល និងក្រោមនិន្នាការមុនវិបត្តិ។
ដោយមិនរាប់បញ្ចូលសេដ្ឋកិច្ចឧស្សាហកម្មថ្មីៗ របស់ហុងកុង ចិន សាធារណរដ្ឋកូរ៉េ សឹង្ហបុរី និងទីក្រុងតៃប៉ិ ប្រទេសចិន ការអភិវឌ្ឍន៍នៅអាស៊ីត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង០,៤ ភាគរយនៅឆ្នាំនេះ និង៦,៦ ភាគរយនៅឆ្នាំ ២០២១ ។
លោក Yasuyuki Sawada ប្រធានសេដ្ឋវិទូ ADB មានប្រសាសន៍ថា សេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិកនឹងបន្តទទួលរងគ្រោះ ដោយជំងឺរាតត្បាតនៅឆ្នាំនេះ ទោះបីជាការបិទទ្វារប្រទេសត្រូវបានបន្ធូរបន្ថយបន្តិចម្តងៗ ហើយជ្រើសរើសសកម្មភាពសេដ្ឋកិច្ចឡើងវិញនៅក្នុងសេណារីយ៉ូ “ថ្មីធម្មតា” ក៏ដោយ ។
លោកបានបន្តថា “នៅពេលយើងមើលឃើញទស្សនវិស័យ កំនើនខ្ពស់សម្រាប់តំបន់ក្នុងឆ្នាំ២០២១នេះ ភាគច្រើនបណ្តាលមកពីតួលេខខ្សោយនៅឆ្នាំនេះ ហើយនេះមិនមែនជាការស្តារឡើងវិញទេ” ។ លោកបន្តថា “រដ្ឋាភិបាលប្រទេសនិមួយៗ គួរតែអនុវត្តវិធានការណ៍គោលនយោបាយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃជំងឺកូវីដ១៩ ហើយធានាថាមិនមានរលកនៃការផ្ទុះឡើងកើតឡើងទៀតទេ” ។
ហានិភ័យចំពោះទស្សនវិស័យ នៅតែស្ថិតនៅលើចំណុចធ្លាក់ចុះ។ ជំងឺកូវីដ១៩ អាចនឹងឃើញមានរលកនៃការផ្ទុះឡើងជាច្រើន នៅក្នុងរយៈពេលខាងមុខ ហើយបំណុលរដ្ឋ និងវិបត្តិហិរញ្ញវត្ថុ មិនអាចត្រូវបានគេលុបបំបាត់ចោលឡើយ។ វាក៏មានហានិភ័យនៃការកើនឡើងជាថ្មី នៅក្នុងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ។
អាស៊ីបូព៌ាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើន១,៣ភាគរយ ក្នុងឆ្នាំ ២០២០ ដែលជាអនុតំបន់តែមួយគត់ ដែលទទួលបានកំណើននៅឆ្នាំនេះ ខណៈកំណើននៅឆ្នាំ ២០២១ នឹងស្ទុះងើបដល់៦,៨ភាគរយ។ កំណើននៅប្រទេសចិនត្រូវបានគេព្យាករណ៍ថានឹងមានចំនួន១,៨ភាគរយនៅឆ្នាំនេះ និង៧,៤ភាគរយក្នុងឆ្នាំ២០២១ បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណកាលពីមេសា ២,៣ភាគរយនៅឆ្នាំ២០២០ និង៧,៣ភាគរយឆ្នាំ២០២១ ។
ដោយរងផលប៉ះពាលខ្លាំងពីជំងឺ១៩ អាស៊ីខាងត្បូងត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះ៣,០ភាគរយ ក្នុងឆ្នាំ២០២០ បើប្រៀបធៀបទៅនឹងកំណើន៤,១ភាគរយ ដែលបានព្យាករណ៍កាលពីខែមេសា។ ចក្ខុវិស័យកំណើនសម្រាប់ឆ្នាំ២០២១ ត្រូវបានកែលម្អឡើងវិញពី៦,០ ភាគរយ។
សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ៤,០ភាគរយ នៅក្នុងឆ្នាំ ២០២០ មុនពេលកើនឡើង៥,០ ភាគរយនៅក្នុងឆ្នាំសារពើពន្ធ២០២១ ។
សកម្មភាពសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ត្រូវបានរំពឹងថា នឹងធ្លាក់ចុះ២,៧ភាគរយក្នុងឆ្នាំនេះ មុនពេលកើនឡើង៥,២% ក្នុងឆ្នាំ ២០២១ ។ ការធ្លាក់ចុះត្រូវបានព្យាករណ៍នៅក្នុងសេដ្ឋកិច្ចសំខាន់ៗ ខណៈវិធានការទប់ស្កាត់ប៉ះពាល់ដល់ការប្រើប្រាស់ និងការវិនិយោគក្នុងស្រុករួមមានឥណ្ឌូណេស៊ី (-១.០%) ហ្វីលីពីន (-៣.៨) %) និងថៃ (-៦.៥%) ។ ប្រទេសវៀតណាមត្រូវបានគេព្យាករណ៍ថា នឹងកើនឡើង ៤,១% នៅក្នុងឆ្នាំ ២០២០ ។ ខណៈពេលនោះ គឺទាបជាងការប៉ាន់ស្មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី០,៧ភាគរយ វាគឺជាកំណើនលឿនបំផុតដែលរំពឹងទុកនៅអាស៊ីអាគ្នេយ៍។
សកម្មភាពសេដ្ឋកិច្ចនៅអាស៊ីកណ្តាល ត្រូវបានរំពឹងថានឹងធ្លាក់ចុះ ០.៥% បើប្រៀបធៀប ទៅនឹងការព្យាករណ៍កំណើន ២,៨%នៅក្នុងខែមេសា ដោយសារការរំខានដល់ពាណិជ្ជកម្ម និងតម្លៃប្រេងទាប។ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៤,២% នៅឆ្នាំ ២០២១ ។
លំហូរពាណិជ្ជកម្មដែលត្រូវបានរឹតបន្តឹង និងការថយចុះចំនួនទេសចរណ៍បានធ្វើ ឱ្យទស្សនវិស័យសេដ្ឋកិច្ច សម្រាប់អនុតំបន់ប៉ាស៊ីហ្វិកធ្លាក់ចុះ។ សេដ្ឋកិច្ចអនុតំបន់ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ៤,៣% ក្នុងឆ្នាំ ២០២០ មុននឹងកើនឡើងដល់១,៦% នៅឆ្នាំ ២០២១ ។
អតិផរណាសម្រាប់ការអភិវឌ្ឍនៅអាស៊ី ត្រូវបានគេព្យាករណ៍ថា នឹងមានចំនួន ២,៩% ក្នុងឆ្នាំ ២០២០ ធ្លាក់ចុះពីការព្យាករណ៍៣,២% នៅក្នុងខែមេសា ដែលឆ្លុះបញ្ចាំងពីតម្រូវការធ្លាក់ចុះ និងតម្លៃប្រេងទាប។ នៅឆ្នាំ២០២១ អតិផរណាត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់ ២,៤% ៕







អត់និយាយពីកម្ពុជាខ្លួនផង តែឃើញកាសែតយួនសរសេរពីខ្មែរវិញ https://m.vov.vn/the-gioi/adb-du-bao-kinh-te-campuchia-suy-thoai-ky-luc-trong-nam-nay-1061731.vov#ref-https://news.skydoor.net/place/Campuchia