ច្រកព្រំដែនកម្ពុជា – ថៃ ក្រុងប៉ោយប៉ែត និងស្រះកែវត្រូវបានអនុញ្ញាតឱ្យបើកដំណើរ ដើម្បីដឹកជញ្ជូនទំនិញ

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 ប្រទេសថៃ (CCSA) បានអនុញ្ញាតឱ្យគណៈកម្មាធិការគ្រប់គ្រងជំងឺឆ្លងរបស់ខេត្តស្រះកែវបានបើកច្រកព្រំដែន អារញ្ញប្រាថេត ឡើងវិញ ដើម្បីដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងកម្ពុជា។

ចាប់ផ្តើមពីថ្ងៃពុធខាងមុខនេះ យានយន្តចំនួន ៥០ គ្រឿងនឹងត្រូវអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនចន្លោះម៉ោង ៨ ព្រឹកដល់ម៉ោង ១ រសៀលជារៀងរាល់ថ្ងៃ។ ថយន្តនីមួយៗអាចដឹកអ្នកដំណើរបានតែ ២ នាក់ប៉ុណ្ណោះ ដែលត្រូវពិនិត្យរករោគសញ្ញា Covid-19 ស្របតាមការណែនាំស្តីពីការគ្រប់គ្រងជំងឺ ដែលមានស្រាប់ មុនពេលចូលប្រទេសថៃ។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។

លោក Sawanit Suriyakul Na Ayutthaya អភិបាលស្រុកអារញ្ញប្រាថេត បាននិយាយថា សម្រាប់ពេលនេះ ប្រជាជនកម្ពុជានឹងត្រូវបានអនុញ្ញាតឱ្យដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន តែមិនធ្វើជំនួញទេ។
លោកបានបន្តថា អាជីវករអាចយកទំនិញរបស់ពួកគេទៅកាន់ផ្សាររ៉ុងក្លឿបាន ប៉ុន្តែពួកគេនឹងត្រូវហាមឃាត់មិនឱ្យធ្វើដំណើរនៅខាងក្រៅតំបន់ ដែលមិនត្រូវបានអនុញ្ញាតទេ។

ដោយឡែក លោកឧត្តមសេនីយ៍ឯក Kongcheep Tantravanich អ្នកនាំពាក្យក្រសួងការពារជាតិថៃ បាននិយាយកាលពីម្សិលមិញថា លោក Prawit Wongsuwon ឧបនាយករដ្ឋមន្រ្តីបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការសកម្មក្នុងការទប់ស្កាត់កម្មករពីការចូលប្រទេសដោយខុសច្បាប់ ដើម្បីការពារការឆ្លងឡើងវិញនៃជំងឺ Covid-19 ។ លោក Kongcheep បានថ្លែងថា “អាជ្ញាធរគួរតែធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តច្បាប់ប្រឆាំងនឹងអ្នកដែលនាំពលករបរទេសខុសច្បាប់”៕ Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here