ការសិក្សា ៖ អាមេរិកកំពុងព្យាយាមពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ដើម្បីបង្កើនការវិនិយោគ

0

ដោយ៖ ប៊ី

ភ្នំពេញ៖ អាស៊ាននឹងនៅតែជាស្នូលនៃទំនាក់ទំនងការទូតសហរដ្ឋអាមេរិក-អាស៊ាន ខណៈសហរដ្ឋអាមេរិកសម្លឹងរកសម្ព័ន្ធភាព និងភាពជាដៃគូកាន់តែរឹងមាំជាងមុន ជាមួយប្រទេសនានាក្នុងតំបន់នេះ ក្រោមយុទ្ធសាស្ត្រសេរី និងបើកទូលាយនៅឥណ្ឌូប៉ាស៊ីហ្វិក។

ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Reed Werner បាននិយាយថា ឯកសារដែលសង្កត់ធ្ងន់លើវិបុលភាពរួមគ្នា ស្ថេរភាព សន្តិភាព និងអធិបតេយ្យភាពរបស់ប្រជាជាតិនានានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺជា “ពន្លឺដឹកនាំ” អំពីទស្សនៈរបស់សហរដ្ឋអាមេរិក និងខិតជិតអាស៊ាន។

លោកបានថ្លែងថា “វាជាឯកសារសំខាន់សម្រាប់យើង និងរបៀបដែលយើងមើលតំបន់ ហើយវាបង្ហាញពីវិធីសាស្រ្តរបស់រដ្ឋាភិបាលទាំងមូលទៅកាន់អាស៊ីអាគ្នេយ៍។ ដូច្នេះ សម្ព័ន្ធភាពដៃគូនានាលេចឡើងនៅក្នុងយុទ្ធសាស្ត្រនោះ រួមមានភាពជាដៃគូពហុភាគីជាមួយអាស៊ាន។ ចក្ខុវិស័យសេរី និងបើកចំហរបស់យើងគឺជាចក្ខុវិស័យមួយ ដែលផ្អែកលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការ ការបញ្ចូលគ្នា និងគោលការណ៍មួយចំនួនទៀត ។ នេះក៏ជាពន្លឺដឹកនាំសម្រាប់វិធីដែលយើងដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងផងដែរ”។

លោកបានមានប្រសាសន៍ថា ក្រោមយុទ្ធសាស្ត្រនេះ ក្រសួងការពារជាតិអាមេរិកនឹងបន្តផ្តោតការយកចិត្តទុកដាក់លើការបង្កើនការវិនិយោគ និងកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ាន ក្នុងការពង្រឹងសមត្ថភាពតាមរយៈកម្មវិធីផ្សេងៗ ពីលើការបណ្តុះបណ្តាល និងសមយុទ្ធទ្វេភាគី និងពហុភាគី។
ក្នុងចំណោមនោះមានគំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាមូលនិធិ Section 333 ដែលផ្តោតលើការកសាងភាពជាដៃគូក្នុងការការពារសន្តិសុខដែនសមុទ្រ និងការយល់ដឹងអំពីដែនជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមានប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ថៃ ស្រីលង្កា និងបង់ក្លាដែស។

យោងតាមឯកសារយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំមុន ចាប់តាំងពីការចាប់ផ្តើមរដ្ឋបាល Trump រដ្ឋាភិបាលអាមេរិកតាមរយៈគំនិតផ្តួចផ្តើមទាំងពីរបានផ្តល់ថវិកាជិត ២៥០ លានដុល្លារសម្រាប់សន្តិសុខដែនសមុទ្រនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីលើកកម្ពស់ការចែករំលែកព័ត៌មាន អន្តរប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការលើសមុទ្រពហុជាតិ។

លោក Werner មានប្រសាសន៍ថា “តាមទស្សនៈរបស់ក្រសួងការពារជាតិយើងបានព្យាយាមធ្វើឱ្យចក្ខុវិស័យយុទ្ធសាស្ត្រនេះក្លាយជាការពិតដោយផ្អែកលើសសរស្តម្ភចំនួន៣”។
លោកបាននិយាយថា សសរស្តម្ភទាំង៣ គឺជាការត្រៀមលក្ខណៈដើម្បីឆ្លើយតបទៅនឹងវិបត្តិមួយ ដែលជំរុញសម្ព័ន្ធភាព និងភាពជាដៃគូ និងដើម្បីលើកកម្ពស់កម្លាំងនៅក្នុងសម្ព័ន្ធភាពនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here