ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន NagaCorp ទទួលបានការយល់ព្រមពីអាជ្ញាធរកម្ពុជា ដើម្បីបើកអាជីវកម្មកាស៊ីណូរបស់ខ្លួនឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមលើកឡើងរបស់ ក្រុមហ៊ុនដែលបានចេញមូលបត្របំណុលនៅផ្សារហ៊ុនសឹង្ហបុរីក្នុងឯកសារផ្សារហ៊ុនកាលពីថ្ងៃអាទិត្យកន្លងមក។

ដោយបានចុះបញ្ជីនៅហុងកុង ក្រុមហ៊ុន NagaCorp ប្រតិបត្តិការណាហ្គាវើល ដែលមានសណ្ឋាគារ កន្លែងកម្សាន្ត អជីវកម្មល្បែងនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។
កាលពីថ្ងៃទី ១៨ ខែកក្កដា ក្រុមហ៊ុនបានទទួលការជូនដំណឹងពីក្រសួងសុខាភិបាលកម្ពុជាថា ខ្លួនគ្មានការជំទាស់នឹងក្រុមហ៊ុន NagaCorp ដែលបន្តអាជីវកម្មកាស៊ីណូទាំងអស់របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលរួមមានទីផ្សាធំៗ វីអាយភី និងម៉ាស៊ីនហ្គេម។
កាលពីដើមខែកក្កដា រដ្ឋាភិបាលកម្ពុជាបានប្រកាសថានឹងអនុញ្ញាតឱ្យកាស៊ីណូទាំងអស់នៅក្នុងប្រទេស បើកដំណើរការឡើងវិញ ដោយម្ចាស់កាស៊ីណូតម្រូវឱ្យចុះកិច្ចព្រមព្រៀងឬអនុស្សរណៈនៃការយោគយល់ (MOU) គ្នាជាមួយក្រសួងសុខាភិបាលកម្ពុជា។ ក្រុមហ៊ុន NagaCorp បានចុះ MOU ជាមួយក្រសួងនៅថ្ងៃទី ៥ ខែកក្កដា។
ភាគហ៊ុនរបស់ក្រុមហ៊ុន NagaCorp នៅហុងកុងបានបិទក្នុងតម្លៃ ៩,១៤ ដុល្លារហុងកុងកាលពីថ្ងៃសុក្រ កើនឡើង ២,០១ ភាគរយ៕ Business Times






