ដោយវុត្ថា
ភ្នំពេញ៖ សកម្មភាពអាជីវកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅតែរក្សាបាននិរន្តរភាព ដោយសារតែសេវាកម្មសំខាន់ៗ គឺកុងតឺណ័រ គឺមានទំហំជាង ៩០ ភាគរយ ហើយសេវាកម្ម ផ្សេងគឺបន្ទាប់បន្សំ ខណៈ អំឡុងពេលនេះ កំពុងតែ បន្តនិរន្តភាព និងនៅតែរក្សាបានដដែល ហើយនិងការប្តេជ្ញាចិត្តនឹងបន្តកិច្ចខិតខំ បន្ថែមទៀតនា ឆ្នាំ ២០២០នេះ ។

លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្មនៃកំពង់ស្វយ័តក្រុងព្រះសីហនុ ឱ្យដឹងកាលពេលថ្មីៗនេះថា សកម្មភាពអាជីវកម្មរបស់កំពង់ផែ មានសកម្មភាពកើនឡើង និងមមាញឹកខ្លាំងគឺចាប់ពីខែ កក្កដា ដោយការ សកម្មភាពនាំចេញខ្លាំងហើយតម្រូវការនៅទីផ្សារអឺរូប និង អាមេរិកកើន ខ្លាំង ប៉ុន្តែ ខែ មិថុនា និង ខែ កក្កដា នៅក្នុងឆ្នាំនេះ គឺសកម្មភាពហាក់នៅរក្សាសេ្ថរភាពដោយនៅមួយសប្តាហ៍ គឺមាន ប្រមាណជា ៧០០០ ទូ ឫ ១១.០០០ TEU។
លោកបានបន្តថា “ជាធម្មតាចាប់ពីខែ កក្កដាទៅសកម្មភាពវាមមាញឹកខ្លាំងមែន ទែន ប៉ុន្តែដោយសារតែកូវីដ១៩ នៅក្នុងរយៈពេល ខែកក្កដា និង សីហា ៨ ឆ្នាំនេះ យើងអត់សង្ឃឹមថា យើងនឹងទទួលបានកំណើនទេ ហើយវាអាចនឹងធ្លាក់ចុះខ្លះ តែទោះបីជាយ៉ាងណាក៏ដោយក៏យើងសង្ឃឹមថា សកម្មភាពអាជីវកម្មរបស់កំពង់ ផែនៅតែរឹងមាំ”។
លោកបន្ថែមថា “នៅឆ្នាំ២០២០ យើងរំពឹងថា យើងអាចមិនទទួលបានកំណើនទេ ហើយអាចនឹង ចុះ បន្តិចបន្តួច ប៉ុន្តែយើងអាចរក្សាបាននូវសកម្មភាពអាជីវកម្ម ហើយក៏មិនមានការកាត់បន្ថយបុគ្គលិក ឡើយ” ។
លោកបានបន្តទៀតថា សម្រាប់ឆ្នាំ២០២០ និង ២០២១ ខាងមុខបើកុំតែកូវីដ១៩ យើងអត់មានការ បារម្ភ រឿង EBA អ្វីឡើយ ពីព្រោះថា សកម្មភាពនៅកំពុងផែ គឺសំខាន់ដៃគូជាពិសេសគឺក្រុមហ៊ុនកប៉ាល់់គេទុកចិត្តទេ សេវារបស់យើង ដូច្នេះបើសេវារបស់យើងគេទទួលយកបាន ហើយក្រុមហ៊ុនកប៉ាល់នៅតែស្មោះ ស្ម័គ្រនឹងយើង ។
លោកបានបន្តទៀតថា សកម្មភាពកំពុងផែគេនិយាយតែពីរឿងគុណភាពសេវាកម្ម ពោលគឺនៅពេលដែល នាវាមកគឺត្រូវតែមានចំណតចូលចត ហើយអាចចំណាយពេលប៉ុន្មានទើបកប៉ាល់អាចចាកចេញវិញបាន ។
រហូតមកដល់ ពេលនេះកំពង់ផែស្វយ័តក្រុងព្រះសីហនុមានក្រុមហ៊ុនក៉ប៉ាលប្រមាណជា ១០ ក្រុមហ៊ុន ហើយសម្រាប់នាវាចេញចូល គឺប្រមាណជា ១៥ គ្រឿង នៅក្នុងមួយសប្តាហ៍ រីឯក្រុមហ៊ុនដឹក ជញ្ជូនក្នុងស្រុកប្រមាណជាពី៤០ ទៅ ៥០ ក្រុមហ៊ុន ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុគឺជាមាត់ច្រកដ៏សំខាន់សម្រាប់ប្រទេស ពោលគឺជាកំពង់ផែទឹកជ្រៅតែមួយគត់ ដែលភ្ជាប់ក្រុងព្រះសីហនុទៅបណ្តាខេត្តនិងរាជធានីតាមរយៈ ផ្លូវជាតិលេខ ៤ លេខ៣ និង ផ្លូវរថភ្លើង ។ បច្ចុប្បន្ននេះបរិមាណទំនិញ ស្ទើរតែជាង ៧០ ភាគរយបាននាំចេញពីកម្ពុជានិងនាំចូល កម្ពុជាគឺឆ្លងកាត់កំពង់ផែនេះ ក្រៅពីនោះគឺឆ្លងកាត់តាមកំពង់ផែស្វយ័តភ្នំពេញ និង តាមច្រកព្រំដែន ។
អាជីវកម្មចំបងរបស់ កំពង់ផែនេះ គឺការលើកដាក់ទំនិញនាំចេញនាំចូល សេវាកម្មបម្រើតំបន់សេដ្ឋកិច្ចពិសេស និង ភស្តុភាកម្មដំណើរឲ្យការរុករកប្រេង ដោយឡែក គ្រឿងបង្គុំរោងចក្រ និង ផលិតផល សំខាន់ៗទៀតក៏ឆ្លងកាត់កំពង់ផែនេះផងដែរ៕






