ដោយវុត្ថា
ភ្នំពេញៈ ប្រទេស New Zealand បានសម្ពោធដំណើរអគារការិយាលថ្មីមួយកំពស់ ១៨០ម៉ែត្រ និង៤១ជាន់ជាផ្លូវការ បន្ទាប់ពីពន្យាពេលអស់រយៈពេល៨ឆ្នាំ និងការអូសបន្លាយដោយសារតែការផ្ទុះឡើងនូវជំងឺCovid-19។

តាមការចុះផ្សាយរបស់សារព័ត៌មានNew Zealand បានបង្ហាញថា អគារនេះមានឈ្មោះPwC Tower មានកម្ពស់១៨០ម៉ែត្រ និង៤១ជាន់ ដែលមានការិយាល័យចំនួន ៣៩ ០០០ម៉ែត្រការ៉េ ស្ថិតនៅក្នុងតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានហាងចំនួន១២០ នៅទូទាំងអាគារដែល១៨,០០០ម៉ែត្រការ៉េ។
អាគារនេះគ្រោងនឹងបើដំណើរការនៅក្នុងឆ្នាំ ២០១៩ មុនពេលមានការផ្ទុះឡើងនូវជំងឺ Covid-19 បណ្តាលឱ្យមានការពន្យារពេលបន្ថែម។
លោកScott Pritchard នាយកប្រតិបត្តិក្រុមហ៊ុនPrecinct Properties ដែលម្ចាស់គម្រោងបានបានឱ្យដឹងថា អគារនេះជាគំរោងអគារពាណិជ្ជកម្មធំបំផុត នៅប្រទេស New Zealand។
លោកបន្តថា “គម្រោងអគារនេះជាគម្រោងសំណង់ ដែលមានស្មុកស្មាញបំផុតមួយរបស់នៅក្នុងប្រទេស ព្រោះវាជាគម្រោងដ៏ធំដែលត្រូវការក្រុមហ៊ុនសាងសង់ ដែលមានសមត្ថភាពខ្ពស់ ក្នុងការគ្រប់គ្រង់គម្រោង ដែលជាហេតុធ្វើឱ្យមានការចំណាយពេលសាងសង់រហូតដល់៨ឆ្នាំបែបនេះ”។
លោកបន្ថែមថា អគារការិយាល័យនេះ សាងសង់ឡើងប្រកបដោយបច្ចេកវិទ្យា និងគុណភាពខ្ពស់ ព្រមទាំងមានរការគិតខ្ពស់ ទាំងការរចនាប្លង់ដោយបានធ្វើការស្រាវជ្រាវយ៉ាងច្រើននៅទូទាំងពិភពលោក៕






