ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលចិនបានបង្ហាញមហិច្ឆិតារបស់ខ្លួន ក្នុងការសាងសង់ផ្លូវដែកដ៏ទំនើប និងគ្រប់ដណ្តប់នៅទូទាំងប្រទេស ដោយឆ្លងកាត់ក្រុងដែលមានប្រជាពលរដ្ឋរស់នៅប្រមាណចាប់ពី៥សែននាក់ឡើង និងតភ្ជាប់គ្នាដោយផ្លូវដែកល្បឿនលឿន។

យោងតាមសេចក្តីណែនំា របស់ក្រុមហ៊ុនសាងសងផ្លូវដែករបស់រដ្ឋាភិបាលចិនបានចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២០នេះបានអោយដឹងថា ផ្លូវដែកដ៏ទំនើបនេះ និងត្រូវសាងសង់អោយចប់រួចរាល់នៅឆ្នាំ២០៣០ ខាងមុខនេះ ឆ្លងកាត់ទីក្រុងដែលមានប្រជាជនច្រើនលើសពី៥សែននាក់ឡើង។
ក្រុមហ៊ុនផ្លូវដែកជាតិចិនបានឲ្យដឹងថា គម្រោងសាងសង់បណ្តាញផ្លូវដែកយុគសម័យថ្មី រដ្ឋាភិបាលនឹងសាងសង់រួចរាល់នៅឆ្នាំ២០៣០ នូវបណ្តាញផ្លូវដែកទំនើប ដែលគ្របដណ្តប់ទូទាំងប្រទេស អាចផ្តល់សេវាកម្មដឹកជញ្ជូន ប្រកបដោយគុណភាពខ្ពស់មានសុវត្ថិភាពអាចទុកចិត្តបានពោលគឺឈរនៅលំដាប់ ឈានមុខគេនៅលើឆាកអន្តរជាតិ។

ប្រទេសចិនរំពឹងថា នៅពេលសាងសង់ផ្លូវដែកនេះ រួចរាល់នៅក្នុងឆ្នាំ២០៣០ ខាងមុខនេះ បណ្តាញផ្លូវដែករបស់ចិនសរុប នឹងកើនដល់២០ម៉ឺនគីឡូម៉ែត្រ ក្នុងនោះផ្លូវដែកល្បឿនលឿនមានប្រវែងប្រហែល៧ម៉ឺនគីឡូម៉ែត្រ។
រដ្ឋាភិបាលចិនបញ្ជាក់ទៀតថា ទីក្រុងដែលមានចំនួនប្រជាជនលើសពី២សែននាក់ នឹងត្រូវតភ្ជាប់ដោយផ្លូវដែកទាំងអស់ ខណៈទីក្រុងដែលមានមនុស្សលើសកន្លះលាននាក់ នឹងតភ្ជាប់ដោយផ្លូវដែកល្បឿនលឿន ។ ជាមួយគ្នានេះរដ្ឋាភិបាលចិនបានប្តេ ជ្ញាថា នឹងផលិតរថភ្លើងល្បឿនលឿនឆ្លាតវៃមុនគេផងដែរ។
ចំពោះការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនវិញ គ្រោងចំណាយពេលក្នុងរង្វង់ពេលតែ១-២-៣ម៉ោងប៉ុណ្ណោះ ហើយចំចំណែកការដឹកជញ្ជូនទំនិញវិញ នឹងត្រូវចំណាយត្រឹមតែ១-២-៣ថ្ងៃប៉ុណ្ណោះ នៅពេលសាងសង់បញ្ច






